ពេល​អ្នក​អស់​គំនិត​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​សម្រាប់​ជីវិត​ខ្លួន​ឯង ​តើ​អ្នក​គួរ​ធ្វើ​អ្វី​បន្ទាប់?

​​ពេល​ខ្លះ​អ្នក​តែង​​មាន​អារម្មណ៍​ស្មុគស្មាញ​ខ្លាំង ​រាល់​ពេល​ដែល​​គិត​ពី​អនាគត​ដ៏​វែង​ឆ្ងាយ​​មួយ​នោះ។​ អ្នក​តែង​មាន​ចម្ងល់​​នៅ​ក្នុង​​ចិត្ត​​រៀង​រាល់​ថ្ងៃ​ ​ហើយ​នឹង​គ្មាន​ថ្ងៃ​ស្រាយ​ចេញ​ប្រសិន​បើ​អ្នក​មិន​បាន​ជ្រើស​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​នោះ។ ប្រសិន​បើ​អ្នក​មិន​ច្បាស់​ថា​​ជំហាន​ដំបូង​ត្រូវ​ដើរ​តាម​ផ្លូវ​ណា​អោយ​ល្អ​​​​ ខាង​ក្រោម​នេះ​ជា​ចំណុច​ចាប់​ផ្ដើម​​សម្រាប់​អ្នក៖​

១) ដើរ​តាម​​បុគ្គល​ដែល​កំពុង​ធ្វើ​អ្វី​ដែល​អ្នក​ពេញ​ចិត្ត៖​ នៅ​ពេល​អ្នក​ដើរ​តាម​បុគ្គល​ម្នាក់​ដែល​កំពុង​តែ​ធ្វើ​កិច្ចការ​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ វា​អាច​​ជា​ផ្នែក​ជួយ​​អ្នក​ទទួល​បាន​ចំណេះ​ដឹង​ថ្មី ​ៗ​ប្លែក ​ៗ​ ជា​ច្រើន​ដែល​អ្នក​មិន​​ងាយ​នឹង​ជួប​ប្រទះ។

២) ព្យាយាម​ចូល​ទៅ​ជិត​​អ្វី​ដែល​អ្នក​ពេញ​ចិត្ត៖ ប្រសិន​បើ​អ្នក​​មាន​ចំណាប់​អារម្មណ៍​បង្កើត​អាជីវកម្ម​អ្វី​មួយ អ្នក​ត្រូវ​ព្យាយាម​ខិត​ទៅ​ជិត​វា​​កាន់​តែ​ជិត​កាន់​តែ​ប្រសើរ។ ការ​ខិត​ទៅ​កាន់​តែ​ជិត​ ឱកាស​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ក៏​កាន់​តែ​ខ្ពស់។

៣) ស្វែងរក​មិត្ត​ណា​ដែល​កំពុង​ស្វែងរក​អ្វី​ដូច​អ្នក៖​ តើ​អ្នក​ណា​ទៅ​ដឹង​ថា​ពួក​គេ​ពេល​ខ្លះ​ក៏​​អាច​​មាន​ការ​ពេញ​ចិត្ត​​ដូច​អ្នក​ដែរ។​ ដូច​នេះ​អ្នក​នឹង​​មាន​ផល​ចំណេញ​ដោយ​សារ​តែ​មិត្តភ័ក្ដិ​នេះ​ក៏​អាច​ក្លាយ​ជា​អ្នក​ផ្ដល់​យោបល់​ដ៏​ល្អ​មួយ​ផង​ដែរ។ ពេល​ខ្លះ​គេ​ក៏​ទទួល​បាន​ព័ត៌មាន​ល្អ​ៗ​ជា​ច្រើន​មក​ចែក​ចាយ​ដល់​អ្នក​បន្ត​ក៏​មាន​៕

ប្រភព៖ bizkhmer

  • ពេល​អ្នក​អស់​គំនិត​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​សម្រាប់​ជីវិត​ខ្លួន​ឯង ​តើ​អ្នក​គួរ​ធ្វើ​អ្វី​បន្ទាប់?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ជីវិតនិងសង្គម
Tags: