ស្ទើរ​មិន​គួរឲ្យ​ជឿ​ កុមារី​អាយុ​៥ឆ្នាំ​ ផ្ដល់​កំណើត​ឲ្យ​ទារក​ម្នាក់​ ជាប់​កំណត់ត្រា​ពិភពលោក​

លោក​យាយ​ Lina Medina​ ជនជាតិ​ប៉េរូ​ កើត​នៅ​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​១៩៣៣ (វ័យ៨២ឆ្នាំ​​ នា​ពេល​បច្ចុប្បន្ន​)​ បាន​ក្លាយ​ជា​ស្ត្រី​ដ៏​វ័យ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ផ្ដល់​កំណើត​ឲ្យ​ទារក​ត្រឹម​អាយុ​៥​ឆ្នាំ​ ៧​ខែ​ និង​១៧​ថ្ងៃ។​ លោក​យាយ​កើត​នៅ​តំបន់​ Ticrapo​ ប្រទេស​ប៉េរូ​ មាន​លោក​ឪពុក​ឈ្មោះ​ Tiburelo Medina ​ជា​ជាងទង​ និង​អ្នក​ម្ដាយ​ឈ្មោះ​ Victoria Losea។​
ស្ទើរ​មិន​គួរឲ្យ​ជឿ​ កុមារី​អាយុ​៥ឆ្នាំ​ ផ្ដល់​កំណើត​ឲ្យ​ទារក​ម្នាក់​ ជាប់​កំណត់ត្រា​ពិភពលោក​

កាលពី​ដំបូង​ឡើយ​ លោកយាយ​ Lina​ ត្រូវ​បាន​យក​ទៅ​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត​ ក្រោយ​ពេល​ពោះ​របស់​គាត់​បាន​ហើម​ធំ​ឡើង​ ហើយ​ទន្ទឹមគ្នា​នោះ​ម្ដាយ​ឪពុក​របស់​លោកយាយ​ជឿ​ថា​ គាត់​ប្រហែល​ជា​ដុះ​ដុំ​សាច់​នៅ​ក្នុង​ពោះ​ហើយ​មើល​ទៅ​ បាន​ជា​ពោះ​របស់​គាត់​ធំ​ដូច​នេះ។​

តែ​ក្រោយមក​ទាំង​លោក​ឪពុក​ និង​អ្នក​ម្ដាយ​របស់​ Lina​ បាន​លឺ​រឿង​ដែល​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​ ក្រោយពេល​វេជ្ជបណ្ឌិត​ Gerardo Lozada​ បាន​ធ្វើការ​ពិនិត្យ​ ហើយ​បាន​រក​ឃើញ​ថា​ Lina​ មាន​ផ្ទៃពោះ​រយៈពេល​៧​ខែ​។​ បន្ទាប់មក​លោកយាយ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​ Lima​ របស់​ប៉េរូ​ ដើម្បី​ឲ្យ​គ្រូពេទ្យ​ផ្សេងៗ​ទៀត​ធ្វើការ​ពិនិត្យ​បន្ថែម។​

​ក្នុង​នោះ​គ្រូពេទ្យ​ឯកទេស​បាន​បញ្ជាក់​ថា​ Lina​ ពិតជា​មាន​ផ្ទៃពោះ​យ៉ាង​ពិតប្រាកដ​មែន​ ហើយ​ដោយសារ​ត្រគាក​របស់​កុមារី​ខាងលើ​មាន​សភាព​តូច​ពេក​ ការ​សម្រាល​កូន​ត្រូវ​ឆ្លងកាត់​ការវះកាត់​ នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​១៩៣៩។​ ក្រោយ​ប្រសូត​រួច​ កូន​ប្រុស​របស់​គាត់​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Gerardo​ ដែល​ជា​ឈ្មោះ​របស់​គ្រូពេទ្យ​ដែល​បាន​ពិនិត្យ​គាត់​។​

យ៉ាងណាមិញ​ឪពុក​របស់​ Lina ​ត្រូវ​បាន​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ផ្លូវ​ភេទ​កូន​របស់​ខ្លួន​ តែ​ក្រោយមក​ត្រូវ​ដោះលែង​វិញ​ ដោយ​គ្មាន​ភស្តុតាង​មក​សម្អាង​គ្រប់គ្រាន់​ ស្របគ្នា​នោះ​អត្តសញ្ញាណ​របស់​ឪពុក​ទារក​ខាងលើ​ មិន​ដែល​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​នោះ​ឡើយ​ ហើយ​កូន​ប្រុស​ម្នាក់​នេះ​បាន​រស់នៅ​ដោយ​មាន​សុខភាព​ល្អ​ ដោយ​ចាត់​ទុក​ម្ដាយ​របស់​ខ្លួន​ជា​បងស្រី​ (ដឹង​ការពិត​នៅ​អាយុ​១០​ឆ្នាំ)​ ហើយ​បាន​ទទួល​មរណៈភាព​ នៅ​ឆ្នាំ​១៩៧៩​ ត្រឹម​អាយុ​៤០​ឆ្នាំ។​

ជា​ចុងក្រោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ វា​នៅ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ចាត់​ទុក​រឿង​នេះ​ ជា​ការ​កុហក​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ តាមរយៈ​ការ​ឆ្លុះ​ X-ray​ រូបថត​ និង​ឯកសារ​មួយ​ចំនួន​របស់​គ្រូពេទ្យ​ គឺ​សុទ្ធតែ​ជា​ភស្តុតាង​បញ្ជាក់​ថា​ រឿង​នេះ​ពិតជា​បាន​កើតឡើង​យ៉ាង​ពិតប្រាកដ​មែន។
ស្ទើរ​មិន​គួរឲ្យ​ជឿ​ កុមារី​អាយុ​៥ឆ្នាំ​ ផ្ដល់​កំណើត​ឲ្យ​ទារក​ម្នាក់​ ជាប់​កំណត់ត្រា​ពិភពលោក​

ប្រែសម្រួលដោយ៖ kqube
ប្រភព៖ viral4real , webcitation , snopes , telegraphindia

  • ស្ទើរ​មិន​គួរឲ្យ​ជឿ​ កុមារី​អាយុ​៥ឆ្នាំ​ ផ្ដល់​កំណើត​ឲ្យ​ទារក​ម្នាក់​ ជាប់​កំណត់ត្រា​ពិភពលោក​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:កំសាន្ត
Tags: