Isco ​ថា​ Real ​ធ្លាក់​ទម្រង់​លេង​ មិន​អាច​បន្ទោស​តែ​ខ្លួន​ និង​​ James​ ទេ

Isco ខ្សែ​បម្រើ​ក្រុម​ Real Madrid ​បាន​លើក​ឡើង​​ថា ​ជា​រឿង​​មិន​យុត្តិធម៌​ឡើយ​ ដែល​ក្លឹប​ស្ដេច​ស ​និង​មតិ​មួយ​ចំនួន​យល់​ថា​ក្រុម​ Real ធ្លាក់​ទម្រង់​លេង​នៅ​ La Liga រដូវ​កាល​នេះ​ ​បញ្ហា​ធំ​មក​ពី​រូប​គេ និង​មិត្ត​រួម​ក្រុម​ James Rodriguez។

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ វ័យ​២៣​ឆ្នាំ បាន​ប្រាប់​ដល់​ Cadena Cope ​កាល​ថ្ងៃ​អាទិត្យ​ថា៖ “អ្នក​មិន​អាច​បន្ទោស​តែ​ខ្ញុំ និង​ James នូវ​បញ្ហា​ទាំង​អស់​របស់​ក្រុម​ Real Madrid រដូវ​កាល​នេះ​​​បាន​ទេ”។

Isco និង​ James គឺជា​កីឡាករ​២​នាក់ ដែល​ Real គ្រោង​លក់​ចេញ​នៅ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ បើក​​ក្រោយ​ចប់​រដូវ​កាល​នេះ៕

​ចុះ​ប្រិយ​មិត្ត ​យល់​យ៉ាង​ណា​​ដែរ?

​​ដោយ៖ វិន ជីវ័ន្ត
ប្រភព៖ sabay

  • Isco ​ថា​ Real ​ធ្លាក់​ទម្រង់​លេង​ មិន​អាច​បន្ទោស​តែ​ខ្លួន​ និង​​ James​ ទេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:កំសាន្ត
Tags: