អគ្គិភ័យ​ឆាប​ឆេះ​អគារ​​​​​មួយ​​​​ខ្នង​សន្ធោសន្ធៅ​​នៅ​ទី​ក្រុង​​​ភាគ​ខាង​​ជើង​​ ​ឌុយបៃ​


អគ្គិភ័យ​​ធំ​មួយ​​បាន​ឆាប​ឆេះ​ឡើង​​​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​លើ​អគារ​​​លំនៅឋាន​​​​​​មួយ​កន្លែង​​​ក្នុង​​ទី​​ក្រុង​ Ajman ប្រទេស​អារ៉ាប់រួម​​ ដែល​ជា​​​​ឧប្បត្តិហេតុ​​អគ្គិភ័យ​លើក​ទី​បី​ហើយ​​​ក្នុង​​​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​​​​មន្ត្រី​ប៉ូលិស​​​​​នៅ​តំបន់​ខាង​លើ។

តាម​សារព័ត៌មាន​ BBC អគ្គិភ័យ​ដែល​កើត​ឡើង​នៅ​​ទី​ក្រុង​ភាគ​ខាង​ជើង​​នៃ​ទី​ក្រុង​ឌុយបៃ គឺ​ពុំ​មាន​បណ្ដាល​​ឲ្យ​មនុស្ស​រង​របួស​ឬ​ស្លាប់​នោះ​ទេ។ មនុស្ស​គ្រប់​គ្នា​​រស់​នៅ​តំបន់​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ​។

ប្រភព​ព័ត៌មាន​ខាង​លើ​ដដែល​បាន​​ឲ្យ​ដឹង​ទៀត​ថាអគារឆាប​ឆេះ​​​​ខាង​លើ​គឺ​ជា​គម្រោង​​អភិវឌ្ឍ​​មួយ​កន្លែង​​ដែល​មាន​អគារ​ខ្ពស់​ចំនួន​១២​​ខ្នង​​​និង​ផ្ទះ​ល្វែង​ចំនួន​៣០០០​ខ្នង។

គួរ​រំឭក​​ផង​ដែរ​ថា​ កាល​ពី​​ថ្ងៃ​បុណ្យ​​​ឆ្លង​ឆ្នាំ​សកល​​ចូល​ឆ្នាំ​២០១៦​កន្លង​ទៅ​​​​ក៏​មាន​ហេតុការណ៍​អគ្គិភ័យ​​លើ​អគារ​​៦៣​ជាន់​នៃ​សណ្ឋាគារAddress​ ក្នុង​ទី​ក្រុង​ឌុយបៃ​ ដែល​បាន​ឆាប​ឆេះ​រយៈ​ពេល​ជាង​២០​ម៉ោង​និង​បណ្ដាល​ឲ្យ​​មនុស្ស​១៦​នាក់​រង​របួស​។ នេះ​បើ​តាម​មន្ត្រី​ប៉ូលិស​ក្រុង​ឌុយបៃ៕

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC

  • អគ្គិភ័យ​ឆាប​ឆេះ​អគារ​​​​​មួយ​​​​ខ្នង​សន្ធោសន្ធៅ​​នៅ​ទី​ក្រុង​​​ភាគ​ខាង​​ជើង​​ ​ឌុយបៃ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:កំសាន្ត
Tags: