២១ប្រទេស អនុញ្ញាត​អោយ​មនុស្ស​ភេទ​ដូច​គ្នា​ រៀបការ​ស្រប​ច្បាប់

ជា​ទូទៅ​ការ​រៀបការ​ ​យើង​ច្រើន​តែ​ឃើញ​​ ​មនុស្ស​ប្រុស​មនុស្ស​ស្រី​រៀបការ​ជាមួយគ្នា តែ​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន​២១​មួយ​ហើយ​ ដែល​អនុញ្ញាត​អោយ​មនុស្ស​មាន​ភេទ​ដូច​គ្នា​រៀបការ​ជា​មួយ​គ្នា​បាន​។ ការ​រៀបការ​មនុស្ស​មាន​ភេទ​ដូច​គ្នា​នេះ គឺ​បុរស​អាច​រៀបការ​ជា​មួយ​បុរស​បាន ស្រ្តី​អាច​រៀបការ​ជា​មួយ​ស្រ្តី​បាន។ ភាគច្រើន​ប្រទេស​ដែល​អនុញ្ញាត​អោយ​មនុស្ស​ភេទ​ដូចគ្នា​រៀបការ​ជា​មួយ​គ្នា​បាន​នោះ គឺ​ប្រទេស​នៅ​ប៉ែក​ខាង​អឺរ៉ុប និង​អាមេរិក។

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ទាំង​២១ ព្រម​ទាំង​ឆ្នាំ​ដាក់​អោយ​អនុវត្ត​​ច្បាប់​ ដែល​អនុញ្ញាត​អោយ​មនុស្ស​មាន​ភេទ​ដូច​គ្នា​ រៀបការ​ជា​មួយ​គ្នា​បាន​ដោយ​ស្រប​ច្បាប់ ៖

១) ហុឡង់ដ៍ (២០០០)

២)​​ បែលហ្សិក (២០០៣)

៣)​​ កាណាដា (២០០៥)

៤) អេស្ប៉ាញ (២០០៥)

៥) អាហ្វ្រិកខាងត្បូង (២០០៦)

៦) ន័រវែស (២០០៩)

៧) ស៊ុយអែត (២០០៩)

៨) អាហ្សង់ទីន (២០១០)

៩)​ អ៊ីស្លង់ (២០១០)

១០) ព័រទុយហ្គាល់ (២០១០)

១១) ដាណឺម៉ាក (២០១២)

១២) ប្រេស៊ីល (២០១៣)

១៣) អង់គ្លេស​និង​វេលស៍ ​(២០១៣)

១៤) បារាំង (២០១៣)

១៥) នូវែលហ្សេឡង់ (២០១៣)

១៦) អ៊ុយរុយហ្គាយ (២០១៣)

១៧) លុចហ្សំបួរ (២០១៤)

១៨) ស្កុតឡែន (២០១៤)

១៩) ហ្វាំងឡង់​ (ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ ​អនុវត្ត​ឆ្នាំ ២០១៧)

២០) អៀរឡង់​(២០១៥)

២១) សហរដ្ឋ​អាមេរិក (២០១៥)៕

ប្រភព៖bizkhmer

  • ២១ប្រទេស អនុញ្ញាត​អោយ​មនុស្ស​ភេទ​ដូច​គ្នា​ រៀបការ​ស្រប​ច្បាប់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:កំសាន្ត
Tags: