តើ​អ្នកធ្លាប់​ខូច​ចិត្ត​និង​ស្នេហា​ដែរទេ? (សំនួរ&ចំលើយ)

ខូចចិត្ត ជាទូទៅ​ត្រូវគេ​ប្រើ​វា​សំដៅ​តែ​លើ​ជន​ដែល​បាត់បង់​ស្នេហា​ រឺខក​បំណង​ក្នុង​រឿង​ស្នេហា ប៉ុន្តែ​ធាតុពិត​នៃ​ការ​ខូច​ចិត្ត​មិន​មែន​ព្រោះ​តែមូល​ហេតុ​មួយ​រឺពីរ ដែល​ចេញមកពី​ស្នេហា​នោះ​ទេ​។ វា​គឺជា​ជំងឺដែល​ត្រូវ​ការ​ព្យាបាល​ជាចាំបាច់។

មានបុរស​ក្មេង​ម្នាក់​បានសួរ​ខ្ញុំថា «តើ​លោក​ធ្លាប់​ខូចចិត្ត​ព្រោះស្នេហា​ដែរទេ? ព្រោះ​ខ្ញុំ​តែងសង្កេត​ឃើញថា លោក​តែង​និយាយ​ច្រើនពីរឿង​ខូចចិត្ត​?»។ ខ្ញុំ​យល់​ពី​សំនួរ​មួយ​នេះ ហើយ​ក៏​យល់​ពី​អ្នក​សួរ​ដែរ​ ប៉ុន្តែ​បើ​ខ្ញុំ​ឆ្លើយ​ ខ្ញុំ​មិន​ប្រាក​ដ​ថា តើ​អ្នកសួរ​នោះ​យល់​រឺមិនយល់​នោះ​ទេ​។

ខ្ញុំ​ឆ្លើយថា «តើ​អ្នក​ធ្លាប់​គិត​ថា ខ្ញុំ​ខូច​ចិត្ត​មែនទេ? ជាការពិត ខ្ញុំ​មិនដែល​ខូច​ចិត្ត​ព្រោះ​តែ​រឿងស្នេហា​នោះ​ទេ ព្រោះ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ខូច គ្មានអ្វីត្រូវ​បាត់បង់​។ ប៉ុន្តែ​ខ្ញុំ​សូម​ឆ្លើយ​ចំលើយ​ត្រឹម​ត្រូវ​ថា ខ្ញុំ​បាន​រៀន​ និ​ងហ្វឹក​ហាត់​យ៉ាង​ច្រើន​អំពី​របៀប​នៃ​ការ​ខូច​ចិត្ត​ព្រោះរឿង​ស្នេហា ហើយ​ក៏​ហ្វឹក​ហាត់​នៅពេល​ដែល​រឿង​នេះធ្វើ​អោយខ្ញុំ​ឈឺចាប់​ដែរ។

ហេតុ​ផល​ខូច​ចិត្ត​គឺទំនង​ជា​ការបាត់បង់​របស់សំខាន់​ក្នុងឆាក​ជីវិត​។ រឿង​ក្នុងជីវិត​បាន​ចាប់​ផ្តើម​ឡើង​បន្ទាប់​ពី​អ្នក​ជាទីស្រលាញ់​បាន​ស្លាប់​ទៅ ពេល​នោះ​អ្នកខូច​ចិត្តណាស់ គឺ​ខូច​ចិត្ត​ដោយ​គ្មាន​លក្ខខ័ណ្ឌ។ ហេតុ​ផល​គឺថា អ្នក​ទំនង​ជា​មិនធ្លាប់​បាន​សិក្សា​​ រឺ​ហ្វឹក​ហាត់​​អារម្មណ៌​របស់​អ្នក​ នៅពេល​ដែល​អ្នក​ជួប​ការព្រាត់ប្រាស់​ រឺ​ការបែក​បាក់​។ ជាឧទហរណ៌ អ្នកច្បាស់​ជាដឹងថា ជីវិត​របស់​មនុស្ស «ស្លាប់​» គឹជា​ការព្រាត់ប្រាស់មួយ ប៉ុន្តែ​អ្នក​បែជា​មិនធ្លាប់​បានរៀន​គ្រប់គ្រង​អារម្មណ៌​របស់​អ្នក​នៅ​ពេល​ដែល​វាមកដល់ទៅវិញ​។ បើសិន​ជា​អ្នកបានរៀន​ រឺបាន​ហ្វឹក​​ហាត់​ អ្នកច្បាស់​ជា​យល់​យ៉ាងច្បាស់ថា ការ​យំ​សោក ស្តាយ​ស្រណោះ អាលោះ​អាល័យ គឺជា​សភាវៈ​ឥត​ប្រយោជន៌​ ព្រោះ​នេះគឺជា​​អនិច្ចលក្ខណៈភាព​ ដែល​បាន​ត្រាស់សំដែង​ដោយ​ព្រះ​សម្ពុទ្ធ​តាំង​ពី​ជាង​២ពាន់ឆ្នាំមុន​​មកម្លេះ​។

និយាយ​ចំពោះ​ការ​ខូច​ចិត្ត​ព្រោះស្នេហា​វិញ មានពាក្យ​សុភាសិត​មួយ​ឃ្លា​លើក​ឡើងថា «មាន​ស្នេហ៌ មាន​ទុក្ខ​» ដូច្នេះ​មានន័យថា អ្នកដឹង​មុនរួច​ហើយថា បើ​មាន​ស្នេហា​ អ្នក​នឹង​ត្រូវ​បាន​ទុក្ខ តែ​ហេតុ​អ្វី​អ្នក​មិន​ត្រៀម​ទប់ទល់​ រឺហ្វឹកហាត់​ការ​មានទុក្ខ រឺការ​ខូចចិត្ត​នោះ​ទុ​ក​មុន​ទៅ​?។

ចុង​ក្រោយ​ខ្ញុំ​ប្រាប់​អ្នកថា ខ្ញុំច្បាស់​ជា​ខូច​ចិត្ត​ បើ​សិន​ជា​ខ្ញុំបែក​បាក់ស្នេហា ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ធ្វើ​អោយ​ស្នេហា​បំផ្លាញ​ជីវិត​របស់​ខ្ញុំ​នោះ​ទេ។ លោក ស៊ីម៉ាអី អ្នក​យុទ្ធសាស្រ្ត និង​ជាមេទ័ព​សម័យ​នគរបី ក្នុងប្រវត្តិសាស្រ្ត​ចិន​បាន​និយាយថា «ខ្ញុំ​ឈឺចាប់អស់មួយ​ជីវិត តែខ្ញុំ​អាច​ស្វែងរក​ភាពរីករាយ​នៅ​ក្នុងការឈឺចាប់​នោះ​… ព្រោះ​ហេតុ​ផល​នេះ​ទើប​ខ្ញុំ​អាច​រស់​បាន​រហូត​»។

សរុប​មក​ អ្នក​ត្រូវ​រៀន​គ្រប់គ្រងការខូច​ចិត្ត និង​ហ្វឹក​ហាត់​វា​អោយ​ហើយ មុនពេល​វា​កើត​ឡើង​… ពេល​នេះ​អ្នក​នឹង​យល់ច្បាស់​ពីវា​មិនខាន៕

ប្រភព៖​neavea

  • តើ​អ្នកធ្លាប់​ខូច​ចិត្ត​និង​ស្នេហា​ដែរទេ? (សំនួរ&ចំលើយ)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ចំនេះដឹង
Tags: