​សញ្ញា​​៨​យ៉ាង​​​ ​បញ្ជាក់​ថា​​មិត្ត​ប្រុស​​ចង់​រៀប​ការ​ជាមួយ​អ្នក​​

​​​​ការ​​ស្រលាញ់​អ្នក​ណា​​ម្នាក់​​​​​ធ្វើ​ជា​គូ​​​អនាគត​ស្វាមី​ភរិយា​​ ​​​ ​ភាគី​សងខាង​ត្រូវ​​ចំណាយ​​ពេល​​វេលា​​យ៉ាង​​យូរ​​ក្នុង​ការ​ស្វែង​​យល់​ចិត្ត​​ និង​ភាព​ចុះ​សម្រុង​ទៅវិញ​ទៅ​មក​ ​ថា​តើ​អាច​រស់​នៅ​ជាមួយ​​គ្នា​បាន​ទេ​ ​ប្រសិន​​បើ​អ្នក​ទាំង​ពីរ​​ចាប់​ដៃ​គ្នា​សាង​​គ្រួសារ​មួយ​​ពិត​ប្រាកដ។ ​ខណៈ​​​ពេល​​ស្រលាញ់​​គ្នា​ ​ភាគី​ខាង​ប្រុស​​ភាគ​ច្រើន​ត្រូវ​​គេ​មើល​ឃើញ​ថា ​​​​មាន​ចិត្ត​​​ចង់​រៀប​ការ​​​​ភ្លាម​ៗ​ ​ ​តែ​​ក្នុង​ចិត្ត​មិន​ទាន់​ហ៊ាន​​ហា​ស្ដី​​​​ព្រោះ​​ខ្លាច​​​​ពាក្យ​​បដិសេធ ​ខ្មាសអៀន ​និង​​​​​​ត្រូវ​ការ​ពេល​រក​ប្រាក់​​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​។​

តែ​​ទោះ​​ជា​​គាត់​​​មិន​ហ៊ាន​​និយាយ​​ចេញ​​​ក្ដី ​​តែ​​​អ្នក​​អាច​មើល​សកម្មភាព​​ប្រចាំ​​ថ្ងៃ​​របស់​​គាត់​​​ពេល​​​ជួប​​​អ្នក​ និង​នៅ​ពីក្រោយ​ខ្នង។ ​​ចំណុច​​ខាង​​​ក្រោម​​​នេះ​ ​ត្រូវ​​បាន​​គេ​ចាត់​ទុក​ថា​​​គាត់​ពិត​​​​ជា​មាន​ចិត្ត​​ចង់​​រៀប​​ការ​​ជា​មួយ​​អ្នក​ប្រាកដ​មែន​៖

១. ​គាត់​​ចូល​ចិត្ត​និយាយ​ពី​គម្រោង​​អនាគត

​​រឿង​​ដែល​​​​គាត់​ចូលចិត្ត​និយាយ​​​​​ពេល​នេះ​ គឺ​​​​មិន​សូវ​ជា​​រឿង​​លេង​សើច​ ​ឥត​​ប្រយោជន៍​ទៀត​​ទេ ​តែ​ជា​រឿង​​រៀប​ចំ​ផែន​​​ការ​គ្រួសារ​ ដូចជា​បើក​​​រប​​រក​ស៊ី​​ក្រោយ​​​​អាពាហ៍ពិពាហ៍​រួច ​​​កន្លែង​រស់​​​នៅ​ ​​​សង់​ផ្ទះ ឬ​ចំនួន​​កូន​​ត្រូវ​​យក​ជា​ដើម។

២. ​អ្នក​​​ត្រូវ​​គាត់​​អញ្ជើញ​​ចូល​រួម​​​គ្រប់​កម្មវិធី​

​​​មិត្ត​​ប្រុស​​របស់​អ្នក​តែងតែ​​​គិត​​ថា​​​​អ្នក​​ជា​មនុស្ស​​​​​ត្រូវ​​ចូល​រួម​ដំណើរ​កម្សាន្ត​​​​ជិត​ឆ្ងាយ ឬ​​​​​​គ្រប់​កម្មវិធី​​​ ដូច​​ជា​​ពិធី​​រៀប​ការ​បងប្អូន ​មិត្តភ័ក្ដិ ​ខួប​កំណើត​ ​ឬ​​ពិធី​​បុណ្យ​​​​នានា​ ដែល​​ក្រុម​គ្រួសារ​​គាត់​បាន​​រៀប​ចំឡើង។ ​បើ​មាន​ឱកាស​​​​គាត់​នឹង​​ណែ​នាំ​​​អ្នក​​ឲ្យ​​ក្រុម​គ្រួសារ​​​​​គាត់​បាន​ស្គាល់​។

៣​. ​គាត់​​ក្លាយ​​ជា​​មនុស្ស​ទៀង​ម៉ោង​​

​​​​​​​​​​​​​​ដល់​ដំណាក់​កាល​​បែប​​នេះ ​​​​ប្រសិន​អ្នក​​​​បបួល​​​​​​​ទៅ​ណា​​ក៏​ដោយ​​​ក៏​គាត់​​ព្រម​ទៅ​​ជាមួយ​​ដែរ​​មិន​ថា​​​នៅ​ទីជិត​ ឬ​ទី​ឆ្ងាយ​ទេ​ ​ឲ្យ​តែ​បាន​​នៅ​ក្បែរ​​​អ្នក។​​ ​ការ​ណាត់​​​នេះ​​ទៀត​សោត​ ​​​គាត់​​មិន​​ហ៊ាន​​​មក​យឺត​​ឡើយ ​​ព្រោះ​ខ្លាច​​អ្នក​ខឹង​​ មិន​សប្បាយ​ចិត្ត​។

៤. ​គាត់​​មិន​រត់​​ចោល​ ​ពេល​​អ្នក​ជួប​​បញ្ហា​លំបាក

​​​​​​ក្រោយ​​ដាក់​ចិត្ត​ស្រលាញ់​ស្មោះ​​ ​​​គាត់​បាន​ទុក​បញ្ហា​​របស់​អ្នក​ដូច​​ជា​​បញ្ហា​ខ្លួន​​​​​ ​និង​សុំ​ចូល​រួម​ជួយ​រក​វិធី​ដោះ​ស្រាយ​​​តាម​​លទ្ធភាព​​គាត់​មាន​ ​ពេល​​អ្នក​ជួប​​បញ្ហា​​ប្រឈម​។ ​​ការ​​ធ្វើ​​បែប​នេះ​​ ដើម្បី​​ជា​សញ្ញា​​បញ្ជាក់​​ថា​ ​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​​​លើ​អ្នក​​ដូច​​គ្រួសារ​​មួយ​អីចឹង​ដែរ។

៥. ​គាត់​​តែង​តែ​នឹក​

​រៀង​រាល់​ថ្ងៃ គ្រប់​ពេល​​ ​គ្រប់​​នាទី​​​​​ ពេល​​​​នៅ​ឆ្ងាយ​​ ​គាត់​តែង​តែ​និយាយ​​​​​ថា​​នឹក​​អ្នក​​ណាស់​​ ​​​ចង់​​​ជជែក​​លេង​​ ​ចេញ​​ទៅ​ញ៉ាំ​​​​​​​អី​ខាង​ក្រៅ​ជា​មួយ​គ្នា​ ​ឬ​​​​ប្រាប់​សុបិន​ឃើញ​​​​​​រូប​អ្នក​​ពី​យប់​​ជាដើម។

៦. ​​ហ៊ាន​​ប៉ះ​​អ្នក​ និង​​​និយាយ​​ត្រង់

​​​​​​​​​​​​​​​​​​ដោយ​សារ​​ក្ដី​ស្រលាញ់​​មាន​កាន់​តែ​​ធំ​ ​​​​​​ការ​ចង់​ឃើញ​​អ្នក​​ក៏​កាន់​តែ​ច្រើន​ដែរ ដូ​ច​នេះ​​​ពេល​​បាន​ជួប​មុខ​​អ្នក​ គាត់​​បាន​​តែ​ប៉ះ​ដៃ​ ​អង្គុយ​​កៀក ឬ​ឱប​​​​​​​អ្នក​​​ ក៏​​អស់​ចិត្ត​ដែរ។ ​បើ​​​​ការ​​និយាយ​ស្ដី​វិញ​ ​គឺ​មិន​មាន​​ភាព​​​លាក់លៀម​​ដូច​មុន​​​ឡើយ។

៧. ​ចេះ​​សន្សំ​​ប្រាក់​​​ជាង​មុន

​ក្រោយ​​​​​​​ថ្ងៃ​សារភាព​​ ​​​​និង​ទទួល​​​​ភ្លើង​ខៀវ​​ពី​អ្នក ​គាត់​​ចាប់​ផ្ដើម​គិត​​វែង​ឆ្ងាយ​​ជាង​មុន​ ហើយ​ចាត់​ទុក​​ខ្លួន​ជា​មនុស្ស​ចាស់​ទុំ​មួយ​​រូប ​ពិសេស​​​​ប្រាក់​ធ្លាប់​​ចាយ​ខ្ជះខ្ជាយ ​ឬ​ទិញ​របស់​ថ្លៃ​ៗ​​ ​ត្រូវ​បាន​កាត់​បន្ថយ ​ដោយ​ងាក​​មក​​រក​​សន្សំ​​ទុក​​​វិញ​។​

៨. ​​គាត់​​និយាយ​​​​​ថា គាត់​ចង់​រៀបការ​​​ជា​មួយ​អ្នក​ឆាប់ៗ

​​ដោយ​សារ​តែ​ភាព​​អៀនខ្មាស ​មួយ​ឃ្លា​​ដ៏​សំខាន់​​​នេះ ​​គាត់​តែង​​និយាយ​​​​​បែប​លេង​សើច​​​​​តែ​អត្ថន័យ​​​មាន​ពិតប្រាកដ ​ណា​មួយ​​គាត់​ចង់​ឮ​ចម្លើយ​តប​​​របស់​វិញ​​ភ្លាមៗ​វិញ​ដែរ​៕

ប្រភព៖ sabay

  • ​សញ្ញា​​៨​យ៉ាង​​​ ​បញ្ជាក់​ថា​​មិត្ត​ប្រុស​​ចង់​រៀប​ការ​ជាមួយ​អ្នក​​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ចំនេះដឹង
Tags: