​ផ្តល់​ចំណុចកំពូល​ដល់​នាង តាមរយៈ​ភ្ញោ​ច​លើ​ក្បាល​សុដន់​

​ផ្តល់​ចំណុចកំពូល​ដល់​នាង តាមរយៈ​ភ្ញោ​ច​លើ​ក្បាល​សុដន់​

​ការជួយ​ឲ្យ​ស្ត្រី ទទួលបាន​ចំណុចកំពូល ក្នុងពេល​រួមភេទ ប្រហែល​មិនមែន​ជា​រឿង​ពិបាក ដូច​ការ​គិត​នោះ​ទេ​។ អ្នកនឹង​ភ្ញាក់ផ្អើល​ដែល​ដឹង​ថា ស្ត្រី​មួយ​ចំនួន អាចនឹងទទួល​បាន​ចំណុចកំពូល​ម្តង​ដែរ តាមរយៈ​ការភ្ញោ​ច លើ​ក្បាល​សុដន់​របស់​នាង ទាំង​ប្រើ​មាត់ និង​ដៃ​។ ទោះបីជា​ស្ត្រី​គ្រប់រូប មិន​អាច​ទទួលបាន​ចំណុច​កំពូល ពី​ការភ្ញោ​ច​លើ ក្បាល​សុដន់​របស់​នាង​ក៏ដោយ តែ​វា​នៅតែ​ជា​សកម្មភាព បរ​បោស​អង្អែល​ដ៏​អស្ចារ្យ​មួយ ដែល​ជួយ​ឲ្យ​នាង ទទួល​បាន​ភាព​ស្រើបស្រាល កាន់តែ​ខ្លាំង​ដែរ​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការទទួល​បាន​ចំណុចកំពូល តាមរយៈ​សុដន់ បាន​ដើរតួនាទី​ជា​លក្ខណៈ​បរ​បោស​អង្អែល ដ៏​កំពូល​មួយ ដែល​ដូចគ្នា​នឹង​ការភ្ញោ​ច​នៅ​សេរ (Clitoris) និង​មាត់ស្បូន​ដែរ​។

​នៅពេល​ស្ថិតក្នុង សមរភូមិ​លើ​គ្រែ​ហើយ ចូរ​កុំ​ធ្វើ​អ្វី​ទាំង​តក់ក្រហល់​ពេក​អី ប៉ុន្តែ អ្នកត្រូវការ​ស្ទាប ច្របាច់ និង​អង្អែល​សុដន់​របស់​នាង​ថ្នមៗ​។ បន្ទាប់មក អ្នក​អាច​ប្រើ​មេដៃ ដើម្បី​ម៉ាស្សា​លើ​ក្បាល​សុដន់​នាង​ជា​រាង​រង្វង់​។ យ៉ាងណាមិញ មិន​ត្រូវ​សង្កត់​ខ្លាំងពេក​ទ ហើយ​ក៏​ត្រូវ​បន្ត ច្របាច់​ក្បាល​សុដន់​នាង​ថ្នមៗ​ទៀត​ដែរ​។ បន្ទាប់មក អ្នក​អាច​ចាប់ផ្តើម​លិឍ និង​ជញ្ជក់​ក្បាល​សុដន់​នាង យឺតៗ​បាន​ហើយ​។ ខណៈពេល​កំពុង​តែ ជញ្ជក់​ក្បាល​សុដន់​នាង ចូរ​សង្កត់​ថ្នមៗ និង​ផ្លាស់ប្តូរ ដោយ​ប្រើ​សុដន់ ក្រឡឹង​ពីលើ​ចុះ​ឡើង​ផង​។

​ចូរ​បន្ត​ធ្វើ​បែប​នេះ ឲ្យបាន​ច្រើន​នាងសិន និង​មិន​ត្រូវ​ផ្តោត​សំខាន់ តែ​សុដន់​ម្ខាង​ឡើយ​។ អ្នក​ត្រូវ​តែ​ធ្វើ​សកម្មភាព ទាំងអស់​ខាងលើ​ទៅលើ សុដន់​ទាំងសងខាង​ដូចគ្នា​អញ្ជឹង​។ នៅ​ពេល​អ្នក​ចាប់ផ្តើម​លិឍ និង​ជញ្ជក់​ក្បាល​សុដន់​នាង អ្នក​អាច​ប្រើ​កម្លាំង​ខ្លាំង​ជាង​មុន​បន្តិច និង​ប្រើ​ដៃ​ច្របាច់​សុដន់​នាង​ថ្នមៗ​ជាមួយ​ផង​។ នៅពេល​ដែល​អ្នក​ទាំង​ពី​រ ទទួល​បាន​ភាព​ក្តៅ​សាច់ និង​ស្រើបស្រាល ខណៈពេល​កំពុង​តែ​ជ​ញ្ជាក់ ក្បាល​សុដន់​នាង​ហើយ​នោះ នាង​នឹង​ចាប់ផ្តើម​ពេញចិត្ត សកម្មភាព​អ្នក ព្រមទាំង​ទទួលបាន​សម្រើប ខ្លាំង​បំផុត​ជា​មិនខានឡើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។