Apple នឹង​​ផលិត​iPhone អេក្រង់​កោង​នៅ​ឆ្នាំ​ក្រោយ?

នៅ​ឆ្នាំ​២០១៧​​Apple ប្រហែល​ជា​នឹង​ផ្លាស់​ប្ដូរ​ការ​ឌីស្សាញ​ដ៏​ធំ​សម្រាប់iPhone ។​ជាក់​ស្ដែង​វា​នឹង​បញ្ចេញ​iPhone អេក្រង់​កោង​ដូច​Samsung Galaxy S7 Edgeដែរ។​

Apple នឹង​​ផលិត​iPhone អេក្រង់​កោង​នៅ​ឆ្នាំ​ក្រោយ?

ដោយ​យោង​តាម​លោក​Ming Chi Kuo អ្នក​វិភាគ​របស់​KGI បាន​បន្ត​ថា​Apple ក៏​នឹង​ផ្លាស់​ប្ដូរ​​អេក្រង់​ទៅ​ជា​AMOLED រួម​ទាំង​បង្កើន​ទំហំ​ដល់​5.8 អ៊ីញ​ទៀត​ផង(iPhone 7s Plus)។ អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​នេះ​គឺ​ថា​Apple ​ប្រហែល​ជា​មិន​បញ្ចេញ​មុខ​ងារ​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ​នោះ​ទេ តែ​វា​នឹង​អាច​បញ្ចូល​បច្ចេកវិទ្យា​ដោះ​សោ​(Touch ID) នៅ​លើ​អេក្រង់​តែ​ម្ដង មិន​មែន​នៅ​លើ​Home ដូច​បច្ចុប្បន្ន​ទេ។​

នេះ​ជា​អ្វី​ដែល​ខេមបូមេក​ទទួល​បាន​ពី​ការ​វិភាគ​ពី​វេបសាយ​បរទេស​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​​តាម​ការ​សង្កេត​របស់​ខេមបូមេក​វិញ​នៅ​ឆ្នាំ​២០១៧​ពោល​គឺ ស៊េរី​iPhone 7s ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ។​ដូច​ដែល​យើង​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​Apple តែង​តែ​ផ្លាស់​ប្ដូរ​រូបរាង​និង​ការ​រចនា​សំខាន់​ៗ​រៀងរាល់​២ឆ្នាំ​ម្ដង។​ជាក់ស្តែង​iPhone 4/4s iPhone​5/5s ​iPhone6/6s​ជា​ឧទាហរណ៍​ស្រាប់​ស៊េរី​ ​s គ្រាន់​តែ​ជា​ការ​បំពេញ​ចំណុច​ខ្វះខាត​ទៅ​លើ​ស៊េរី​មុន​វា​ប៉ុណ្ណោះ​ វា​មិន​បាន​update អ្វី​ច្រើន​នោះ​ឡើយ។​ហើយ​នៅ​ឆ្នាំ​២០១៧​ជា​ឆ្នាំ​ត្រូវ​បញ្ចេញ​iPhone 7s ប៉ុណ្ណោះ​ ដូច្នេះ​តាម​ការ​វិភាគ​របស់​យើង​ការ​ផ្លាស់​ប្ដូរ​ទ្រង់​ទ្រាយ​ធំ​របស់​iPhone គឺ​នៅ​ក្នុង​ឆ្នាំ​នេះ​និង​ឆ្នាំ​២០១៨​មិន​មែន​២០១៧​ឡើយ៕

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim

​​​​​​​

  • Apple នឹង​​ផលិត​iPhone អេក្រង់​កោង​នៅ​ឆ្នាំ​ក្រោយ?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:បច្ចេកវិទ្យា
Tags: