3 ក្បាច់ហាត់ប្រាណងាយៗសម្រាប់អ្នកដែលចង់បានដើមដៃតូចស្រលូន មិនយារធ្លាក់!!!

មានមិត្តនារីមិនតិចនោះទេដែលស្រមៃចង់បានរាងដែលស្អាត សាច់តឹងណែនមិនយារធ្លាក់ តែពេលខ្លះអ្វីៗគឺមិនអាចដូចដែលប្រាថ្នាទេមែនទេ? ព្រោះតាមការពិតមានមិត្តនារីជាច្រើនត្រូវជួបប្រទះនឹងបញ្ហា ដើមដៃធំយារធ្ាលក់ មិនតឹងណែន មើលមួយភ្លែតទៅចង់ធំជាងភ្លៅទៀតផង! ដូចនេះហើយយើងសូមណែនាំវិធីហាត់ប្រាណងាយៗដែលជួយបន្ថយនូវសាច់ដើមដៃយារធ្លាក់ទាំងនោះ! ទៅមើលៗថាត្រូវហាត់យ៉ាងណាខ្លះ?

ក្បាច់ទី១ : ស្មា
វិធីហាត់
១. អង្គុយលើកៅអី ខ្នងឲ្យត្រង់ បន្ទាប់មកដៃកាន់ដបទឹកទាំងសងខាង
២. លើកដបទឹកឡើងដូចក្នុងរូប ឲ្យដើមដៃស្ថិតនៅកម្ពស់ស្មើនឹងស្មា ( ក្បាច់ផ្តើម)
៣. បន្ទាប់មកលើកដបទឹកឡើងឲ្យផុតក្បាល ស្ថិតនៅក្នុងក្បាច់នេះ មួយសន្ទុះ
៤. បន្ទាប់មកដាក់ដៃមកក្បាច់ផ្តើមវិញ ( ដើមដៃស្ថិតនៅកម្ពស់ស្មើនឹងស្មាវិញ)
៥. ធ្វើឲ្យបាន១០ – ១៥ ដង

3 ក្បាច់ហាត់ប្រាណងាយៗសម្រាប់អ្នកដែលចង់បានដើមដៃតូចស្រលូន មិនយារធ្លាក់!!!

3 ក្បាច់ហាត់ប្រាណងាយៗសម្រាប់អ្នកដែលចង់បានដើមដៃតូចស្រលូន មិនយារធ្លាក់!!!

ក្បាច់ទី ២ : Pushups
វិធីហាត់
១. គេងផ្កាប់ទៅនឹងដី ដោយនេះជាក្បាច់ផ្តើម ( រកកន្ទេល Yoga មកក្រាល)
២. លើកខ្លួនឡើងឲ្យផុតពីដី ដោយប្រើដៃទាំងសងខាងរុញខ្លួនឡើង
៣. លាតសន្ធឹងដៃទាំងសងខាងឲ្យត្រង់ ទុកចោលមួយសន្ទុះ
៤. ត្រលប់មកក្បាច់ដើមវិញ រួចហាត់ដដែលៗឲ្យបាន ១០ ដង ឬអាចច្រើនជាងនេះប្រសិនជាអាចទៅរួច

3 ក្បាច់ហាត់ប្រាណងាយៗសម្រាប់អ្នកដែលចង់បានដើមដៃតូចស្រលូន មិនយារធ្លាក់!!!

ក្បាច់ទី ៣: Tricep Extensiods
វិធីហាត់
១. ឈរត្រង់ខ្លួន ប្រើដៃទាំងសងខាងលើកអាល់ទែ (ឬអាចប្រើដបទឹកលីត្រក៏បាន)
២. លើកអាល់ទែឡើងផុតក្បាល លាតដៃឲ្យត្រង់រួចទុកមួយសន្ទុះ
៣. បន្ទាប់មកបន្ទន់កែងដៃទៅខាងក្រោយដូចក្នុងរូប រួចទុកមួយសន្ទុះ
៤. បន្ទាន់មកដាក់ដៃចុះដូចដើម រួចលើកដៃឡើងម្តងទៀត ធ្វើឲ្យបាន ១៥ ដង។

បើមិត្តនារីធ្វើជាប្រចាំជឿជាក់ថា ក្តីក្រមៃចង់បានដៃតូចស្រលូនតឹងណែនគឺស្ថិតនៅមិនឆ្ងាយនោះទេ!!

3 ក្បាច់ហាត់ប្រាណងាយៗសម្រាប់អ្នកដែលចង់បានដើមដៃតូចស្រលូន មិនយារធ្លាក់!!!

ប្រភព៖ whatsupkhmer

  • 3 ក្បាច់ហាត់ប្រាណងាយៗសម្រាប់អ្នកដែលចង់បានដើមដៃតូចស្រលូន មិនយារធ្លាក់!!!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: