ខ្ទឹមស​ជួយ​ព្យាបាល​រោគ​ក្អក​បាន​ធូរ​ស្រាយ​ភ្លាមៗ

ក្នុង​ក្បូន​ឱសថ​បូរាណ ក៏​ដូ​ជា​វេជ្ជសាស្ត្រ​ទំនើប បាន​វិភាគ​ឃើញថា ខ្ទឹមស​ពិតជា​មានគុណ​ប្រយោជន៍​ដ៏​ច្រើន ។ ដើម្បី​ព្យាបាល​ការ​ក្អក​ធ្ងន់ធ្ងរ គប្បី​អនុវត្ត​តាមរបៀប​ខាងក្រោម​នេះ​៖

១- ខ្ទឹមស និង​ទឹកឃ្មុំ​
​យក​ខ្ទឹមស ៤ ប្រាំ​កំ​ពិស លាង​ស្អាត រួច​ដំ​តិចៗ​ឲ្យ​បែក ដាក់​ក្នុង​ចាន​លាយ​នឹង​ទឹកឃ្មុំ​ប្រហែល ៣-៤ ស្លាបព្រា​បាយ រួច​យកទៅ​ចំហុយ ។ បន្ទាប់ពី​ចំហុយ​វា​ប្រមាណ ១៥ នាទី ទុក​វា​ឲ្យ​ត្រជាក់ រួច​ផឹក​១​ថ្ងៃ ៣ ដង ១​ដង​ប្រហែល ២ ស្លាបព្រា​កាហ្វេ ។​

​ប្រមាណ ៣០ នាទី ក្រោយពេល​ផឹក​វា នោះ​អ្នកនឹង​បាត់​ក្អក ក៏ដូចជា​ជួយ​ឲ្យ​ការ​រលាក​បំពង់ក​ថយ​ចុះ ស្លេះ​ក៏​ហូរ​ចេញ ។ គប្បី​ផឹក​វា​អំឡុងពេល ៣ ថ្ងៃ ដើម្បី​ឲ្យ​ការ​ក្អក រលាក បាត់​ទាំងស្រុង ។​

២- ខ្ទឹមស ចំហុយ​ជាមួយ​អំបិល ឬ ស្ករស​
​ប្រើ​ខ្ទឹមស ២-៣ កំ​ពិស សំរាប់​ក្មេង​, ៧-៨ កំ​ពិស សំរាប់​មនុស្ស​ចាស់ ។ យក​ខ្ទឹម​ដំ​ឲ្យ​បែកៗ បន្ថែម​អំបិល​បន្តិច រួច​លាយ​ជាមួយ​ទឹក (​តិច​) ហើយ​ដាក់​ចំហុយ​ប្រមាណ ១៥ នាទី ។ ផឹក​១​ថ្ងៃ ៣​ដង ប្រសិនបើ​អាការ​ក្អក​ធ្ងន់ធ្ងរ ។​

​ថ្ងៃ​បន្ទាប់​ធ្វើបែបនេះ​ដដែល គ្រាន់តែ​បន្ថែម​ស្ករ​១​ស្លាបព្រា​កាហ្វេ ទៅ ២ ស្លាបព្រា​កាហ្វេ ។​

​អ្នក​អាច​ពុំ​ចាំបាច់​ចំហុយ​វា​ក៏បាន ដោយ​គ្រាន់តែ​រម្ងាស់​វា​ប្រើ​ភ្លើង​តិចៗ ឲ្យ​ល្បាយ​ទឹក​នេះ​នៅសល់ ២/៣ គឺ​ប្រើ​បាន​ហើយ ៕

ប្រភព៖ cen

  • ខ្ទឹមស​ជួយ​ព្យាបាល​រោគ​ក្អក​បាន​ធូរ​ស្រាយ​ភ្លាមៗ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: