ផលប៉ះពាល់ដែលយើងមិនធ្លាប់ដឹងអំពីទឹកក្រូចឆ្មារ

ដូចដែលយើងបានដឹងពីមុនមកហើយ​ មានមនុស្សជាច្រើនតែងញ៉ាំក្រូចឆ្មារជាមួយនឹងទឹកដើម្បីសំអាតរាល់ប្រព័ន្ធរបស់ពួកគេ។​ ទឹកក្រូចឆ្មារ ប្រើក្នុងដំណើរការបន្សាបជាតិពុលប៉ុន្តែអ្នកបានដឹងហើយឬនៅថាពេលវាច្រើនពេកក៏អាចបង្កបញ្ហាដល់សុខភាពមួយចំនួន។

បញ្ហាតម្រងនោម

សំបកក្រូចឆ្មារមានជាតិoxalateពេលដែលសារជាតិនេះប្រមូលផ្ដុំនៅក្នុងរាងកាយរបស់យើង ពេលវាលើសបរិមាណនិង​បង្កបញ្ហាសុខភាពនានាដូចជាគ្រោះតម្រងនោមនិងមានក្លិនមិនល្អ។ oxalateក៏អាចជ្រៀតចូលជាមួយនឹងកាល់ស្យូមដែលរាងកាយស្រូបចូល។

បត់ជើងញឹកញាប់

ក្រូចឆ្មារត្រូវបានស្គាល់អំពីគុណសម្បត្តិdiureticដែលជួយផលិតទឹកនោមនៅក្នុងតម្រងនោម វាជួយបំបាត់ចោលនូវបរិមាណសូដ្យូមនិង​ជាតិពុលដែលលើសលុបយ៉ាងរហ័សពីសារពាង្គកាយយ៉ាងណាក៏ដោយកាត់បន្ថយការញ៉ាំទឹកក្រូចឆ្មារក៏អាចបំបាត់ការបត់ជើងញឹកញាប់ដែរ។

មិនស្រួលពោះ

កម្រិតអាស៊ីតខ្ពស់នៃទឹកក្រូចឆ្មារអាចធ្វើឲមិនស្រួលពោះរហូតដល់វារំលាយអាហារយ៉ាងពេញលេញវាអាចធ្វើឲជាតិអាស៊ីតត្រលប់មកវិញឬឆ្អលក្ដៅចុងដង្ហើមដូចនេះពង្រាវវាជាមួយទឹកអាចបង្កាស្ថានភាពបែបនេះ។

ឆ្អលពោះ

ញ៉ាំទឹកក្រូចឆ្មារលើសបរិមាណអាចនឹងធ្វើឲកើតការឆ្អលពោះក៏ជាហេតុធ្វើឲកើតការឆេះនិងឈឺបេះដូងកាត់បន្ថយការបរិភោគអាហារនិងភេសជ្ជះដែលមានជាតិអាស៊ីតអាចជួយក្នុងការបង្កានិងជួយសម្រាលបន្ទុករោគសញ្ញាឆ្អលពោះនេះ។

ដំបៅក្រពះ

សារជាតិអាស៊ីតដែលមាននៅក្នុងក្រូចឆ្មារអាចធ្វើឲក្ដៅក្រហាយផ្លូវដែលចូលទៅកាន់ក្រពះ​ការកើនឡើងនៃបរិមាណអាស៊ីតអាចនឹងធ្វើឲក្ដៅក្រពះនិងមិនអាចបញ្ឈប់ដំបៅក្រពះឲជាសះស្បើយ។

សឹកធ្មេញ

ការប្រើប្រាស់អាហារមានជាតិអាស៊ីតខ្លាំងពេកដូចជាទឹកក្រូចឆ្មារឬអាហារមានរសជាតិខ្លាំងអាចនឹងបង្កបញ្ហាដែលមានទំនាក់ទំនងអាស៊ីតយ៉ាងធំទូលាយជាមួយធ្មេញវានឹងធ្វើឲច្រោះពណ៌របស់ធ្មេញនិងងាយធ្វើឲធ្មេញឈឺចាប់នៅពេលប៉ះអាហារក្ដៅឬត្រជាក់ឬភេសជ្ជះផ្សេងៗ៕

ប្រភព៖ whatsupkhmer

  • ផលប៉ះពាល់ដែលយើងមិនធ្លាប់ដឹងអំពីទឹកក្រូចឆ្មារ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: