Liverpool ជឿ​ជាក់​ថា​ នឹង​ទិញ​បាន​ជម្រើស​ជាតិ​អាល្លឺម៉ង់​២នាក់

ក្លឹប​ហង្ស​ក្រហម​ Liverpool ​​មាន​ជំនឿ​ចិត្ត​​កាន់​តែ​ខ្លាំង​​ថា នឹង​អាច​ទិញ​​បាន​​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​២​នាក់​គឺ ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Mario Gotze ​របស់​ក្លឹប​ Bayern Munich និង​​ខ្សែ​ការពារ​ Jonas Hector ​របស់​ក្លឹប​ Cologne។ នេះ​បើ​តាម​​ Daily Mirror។

 

Liverpool ជឿ​ជាក់​ថា​ នឹង​ទិញ​បាន​ជម្រើស​ជាតិ​អាល្លឺម៉ង់​២នាក់
Gotze ​ធ្លាប់​​លេង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​​ក្រុម​ហង្ស​ក្រហម​ Jurgen Klopp ​កាល​នៅ​ក្រុម​ Borussia Dortmund ​ហើយ​កីឡាករ​រូប​នេះ ​​ចង់​ចាក​ចេញ​ពី​កីឡដ្ឋាន​ Allianz Arena ​ដោយសារ​​ពុំ​សូវ​បាន​ជាប់​ជម្រើស​ដំបូង។ រីឯ​​ខ្សែ​ការពារ​ឆ្វេង​ Hector ​ហង្សក្រហម គ្រោង​ឲ្យ​តម្លៃ​ខ្លួន​ប្រហែល​១២​លាន​ផោន (១៧,១​លាន​ដុល្លារ)។

 

Liverpool ជឿ​ជាក់​ថា​ នឹង​ទិញ​បាន​ជម្រើស​ជាតិ​អាល្លឺម៉ង់​២នាក់

ខ្សែ​ការពារឆ្វេងអាល្លឺម៉ង់​ Jonas Hector ​

 

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ Klopp បាន​បញ្ជូន​ភ្នាក់ងារ​របស់​លោក ទៅ​មើល​ជើង​កីឡាករ​ទាំង​២​រូប​នេះ​រួច​ហើយ កាល​អាល្លឺម៉ង់ លេង​​មិត្តភាព​ចាញ់​អង់គ្លេស ៣-២។ Liverpool ជឿ​ថា នឹង​ទិញ​យក​កីឡាករ​ដែល​ស៊ុត​​ឲ្យ​អាល្លឺម៉ង់​លើក​ពាន​ World Cup 2014 ​(Gotze) ក្នុង​តម្លៃ​ត្រឹម​២០​លាន​ផោន (ជិត​២៨,៥​លាន​ដុល្លារ)។

 

Liverpool ជឿ​ជាក់​ថា​ នឹង​ទិញ​បាន​ជម្រើស​ជាតិ​អាល្លឺម៉ង់​២នាក់

ខ្សែ​បម្រើ​ប្រយុទ្ធ​ Mario Gotze

 

Klopp ចង់​បាន​កីឡាករ​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​២​នាក់​រូប​នេះ ​ទៅ​ពង្រឹង​ក្រុម​នៅ​រដូវ​កាល​ក្រោយ​ ខណៈ​ដែល​លោក​ចង់​រុះរើ​ក្រុម​មួយ​ចំនួន​ធំ​ឡើង​វិញ ​ដើម្បី​អាច​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​នៅ​ Premier League៕

 

-ចុចអាន៖ Paris Saint-Germain ត្រៀម​៦៣,៥លាន​ដុល្លារ​ប្រមាញ់ Sturridge

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal