Guardiola និង Zidane ដណ្តើម​គ្នា​តាម​ទិញ Pogba

Zinedine Zidane អ្នក​ចាត់​ការ​ទូទៅ Real Madrid​ កំពុង​ប្រជែង​គ្នា​ជាមួយ​លោក Pep Guardiola ដែល​នឹង​ទៅ​ដឹកនាំ​នៅ Manchester City រដូវកាល​ក្រោយ ដើម្បី​ទិញ​ខ្សែ​បម្រើ​រួម​ជាតិ​បារាំង Paul Pogba ។

 

Guardiola និង Zidane ដណ្តើម​គ្នា​តាម​ទិញ Pogba

 

តារា​កំពុង​លេចធ្លោ​នៅ Juventus ក៏​ត្រូវ Barcelona ចាប់​អារម្មណ៍​ផង​ដែរ សម្រាប់​ផែនការ​ទិញ​ដូរ​កីឡាករ​ថ្មី របស់​ក្លឹប​ជើង​ឯក​ចាស់​អេស្ប៉ាញ។ City ហ៊ាន​ឲ្យ​ថ្លៃ​ប្រមាណ ៩៥​លាន​អឺរ៉ូ (១០៦លានដុល្លារ) ទៅ Juventus ហើយ ២០ លាន​អឺរ៉ូ​ (២២លានដុល្លារ) ក្នុង​១​ឆ្នាំ​ទៅ Pogba ដោយសារ​តែ​ក្លឹប​មើល​ឃើញ​ថា​រូប​គេ​នឹង ក្លាយ​ជា​កម្លាំង​សំខាន់​បើ​សិន​ជា​ផ្ទេរ​មក កាន់​ទឹក​ដី​អង់គ្លេស។

 

Juventus ធ្លាប់​ត្រូវ Chelsea ផ្ដល់​តម្លៃ​ប្រហាក់​ប្រហែល​គ្នា កាល​ពី​រដូវ​កាល​មុន​ ប៉ុន្តែ​យ៉ាងណា​មិញ​​​​ក្លឹប នៅ​តែ បដិសេធ​ហើយ​រក្សា​ទុក Pogba ដែល​មាន​វ័យ​ទើប​២៣ឆ្នាំ​នៅ​ក្របខ័ណ្ឌ Series A បន្ត​ទៀត៕

 

ចុច​អាន៖ Liverpool ជឿ​ជាក់​ថា​ នឹង​ទិញ​បាន​ជម្រើស​ជាតិ​អាល្លឺម៉ង់​២នាក់

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English