Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

Jamie Vardy ​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស របស់​ក្លឹប​ Leicester City ​បាន​បង្ហាញ​ស្បែក​ជើង​ថ្មី​ម៉ូដែល​ Nike Hypervenom ពណ៌​ទាហាន ពេល​ហ្វឹកហាត់​កាល​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​ មុន​​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley យប់​នេះ។

 

Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

Vardy បាន​ពាក់​ស្បែក​ជើង​ Nike ពណ៌​ស កាល​ស៊ុត​គ្រាប់​ដំបូង​របស់​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស ជួយ​ឲ្យ​អង់គ្លេស​ ឈ្នះ​អាល្លឺម៉ង់ ៣-២ កាល​យប់​ថ្ងៃ​សៅរ៍។ ប៉ុន្តែ​ពិត​ជា​ភ្ញាក់​ផ្អើល ដែល​តារា​ឆ្នើម​ក្រុម​កញ្ជ្រោង​ Leicester​ ​ប្ដូរ​ពណ៌​ស្បែក​ជើង​ថ្មី​មួយ​បែប​ទៀត ត្រឹម​រយៈពេល​មិន​ដល់​១​សប្ដាហ៍។

 

Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​ស៊ុត​ចូល​ទី​១១​ប្រកួត​ជាប់ៗ​នៅ​ Premier League និង​បាន​បំបែក​កំណត់ត្រា​របស់​ Ruud van Nistelrooy ​​កាល​​ដើម​ខែ​មុន ខណៈ​ដែល​អំឡុង​ពេល​នោះ រូប​គេ​បាន​ពាក់​ស្បែក​ជើង​ Nike ម៉ាក Hypervenom ​ពណ៌​មាស។

 

Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

Vardy ​ស៊ុត​បាន​២០​គ្រាប់​ហើយ ទាំង​នៅ​ក្លឹប​និង​ជម្រើស​ជាតិ​រដូវ​កាល​នេះ ហើយ​រូប​គេ​សង្ឃឹម​ថា នឹង​អាច​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ជម្រើស​ជាតិ​ហូឡង់​នៅ​យប់​នេះ (ម៉ោង០២:០០​នាទី) ទៀត​ផង​ដែរ៕

 

Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

Vardy ​បង្ហាញ​ស្បែក​ជើង​​​ថ្មី មុន​អង់គ្លេស​ ប៉ះ​ហូឡង់​យប់​នេះ

 

តើ​ប្រិយ​មិត្ត​គិត​ថា Vardy អាច​ស៊ុត​ចូល​ហូឡង់ បាន​ឬ​អត់​យប់​នេះ?​

 

-ចុចអាន៖ អ្នកចាំទី​អង់គ្លេស បាក់​ក​ជើង​ ត្រូវ​អវត្តមាន​ដល់​ Euro 2016

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ TheSun | Dailymail