Messi ថា​ចូល​ចិត្ត Premier League តែ​ចង់​បន្ត​នៅ Barcelona

Lionel Messi បាន​និយាយ​ថា ខ្លួន​ចូលចិត្ត​ទស្សនា​ការ​លេង​បាល់​របស់​ក្រុម​នៅ Premier League តែ​ទោះ​ជា​យ៉ាងណា គេ​គ្មាន​ផែនការ​ចាក​ចេញ​ពី Barcelona។

 

Messi ថា​ចូល​ចិត្ត Premier League តែ​ចង់​បន្ត​នៅ Barcelona

 

ការ​លើក​ឡើង​ដូច្នេះ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​បន្ទាប់​ពី មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ផ្សាយ​ថា វត្តមាន របស់ Pep Guardiola នៅ​ទឹក​ដី Etihad អាច​នឹង​ធ្វើ​ឲ្យ Messi ចាកចេញ​ពី​អេស្ប៉ាញ​ទៅ​កាន់ Manchester City។

 

កីឡាករ​ជំនាញ​ជើង​ឆ្វេង​ពាក់​អាវ​លេខ​១០ បាន​បក​ស្រាយ​ដូច្នេះ៖ “ខ្ញុំ​ពេញ​ចិត្ត​បាល់ទាត់​អង់គ្លេស ហើយ​និង បាល់​នៅ​អ៊ីតាលី ដោយ​តែងតែ​មើល​ការ​ប្រកួត​របស់​គូ​សំខាន់​ៗ ប៉ុន្តែ​ដូច​ដែល​ធ្លាប់​ប្រាប់​ពី​មុន​មក គឺ​ខ្ញុំ​នឹង​នៅ Barcelona ច្រើន​ឆ្នាំ​ទៀត​ហើយ​ចូលនិវត្តន៍​នៅ​ទី​នេះ​តែ​ម្តង៕”

 

ចុច​អាន៖Guardiola និង Zidane ដណ្ដើម​គ្នា​តាម​ទិញ Pogba

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English