អ្នក​សរសេរ​កូដ​វេទនា​ជាង​គេ ពេល​ផលិត​ហ្គេម​ម្តងៗ

សរសេរ​កូដ​ជា​ជំនាញ​មួយ​រក​កម្រៃ​បាន​គួរ​សម តែ​ត្រូវ​លំបាក​ខ្លួន​បន្តិច​ពេល​ត្រូវ​ផលិត​ហ្គេម​នីមួយៗ​សម្រាប់​ប្រិយមិត្ត​លេង​កម្សាន្ត​លើ​ស្មាតហ្វូន។

 

អ្នក​សរសេរ​កូដ​វេទនា​ជាង​គេ ពេល​ផលិត​ហ្គេម​ម្តងៗ

 

បើ​តាម​កញ្ញា ម៉ាលិះ ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ឌីហ្សាញ​ហ្គេម​ក្នុង​ក្រុម DirexPlay បាន​ឱ្យ​ដឹង​ថា ជា​ទូទៅ​ក្រុម​កញ្ញា​ចំណាយ​ពេល ៦ខែ​ក្នុង​ការ​បង្កើត​ហ្គេម ហើយ​ធាតុ​ផ្សំ​នាំ​ឱ្យ​ការ​ផលិត​ហ្គេម​មួយ​សម្រេច​ផ្លែផ្កា​បាន​មាន​បី​គឺ ការ​សរសេរ​កូដ ការ​ឌីហ្សាញ​តួអង្គ និង​ការ​រចនា​រូបភាព Background នៅ​ជុំវិញ។

 

ទាំង​បី​ផ្នែក ម៉ាលិះ​ថា ការ​សរសេរ​កូដ​ហ្នឹង​គឺ​លំបាក​ជាង​គេ រាប់​តាំង​ពី​ចាប់​ផ្តើម​គម្រោង​ផលិត​ហ្គេម​នីមួយៗ​ដំបូង​ម្ល៉េះ។ ក្រោយ​រយៈ​ពេល ៦ ខែ នៃ​ការ​បង្កើត​ហ្គេម អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សរសេរ​កូដ​ត្រូវ​ពិនិត្យ​ជា​ញឹកញាប់ ដើម្បី​ធានា​ថា​តើ​ហ្គេម​ដំណើរការ​បាន​រលូន​ល្អ​ឬ​អត់ ខុស​ពី​​ការ​ឌីហ្សាញ​​តួអង្គ​និង Background ដែល​ជា​តួនាទី​កញ្ញា។

 

ករណី​មាន​ការ Update អ្វី​មួយ​ទៅ​លើ​ហ្គេម​ដែល​បង្កើត​ហើយ​តម្រូវ​អ្នក​សរសេរ​កូដ​ត្រូវ​ទទួល​ខុស​ត្រូវ​សរសេរ​កូដ​បន្ថែម​ទៀត ហើយ​ត្រូវ​ធានា​ស្ថិរភាព​និង​គុណភាព​ហ្គេម​គ្រប់​ពេល​កុំ​ឱ្យ Error ណាមួយ​កើតឡើង។

 

ម៉ាលិះ បន្ថែម​ថា​ក្រោយ ៦ខែ​​នៃ​ការ​បង្កើត​ហ្គេម ក្រុម​កញ្ញា​ត្រូវ​ចំណាយ​ពេល​ពី ៣-៤ខែ បន្ទាប់​ទៀត ដើម្បី​រក​ទីផ្សារ (Marketing) ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក សម្រាប់​ហ្គេម​ដែល​បាន​បង្កើត​ឡើង​យ៉ាង​ផ្ចិតផ្ចង់​នោះ៕

 

អាន៖ ​ភាសា​កូដ​ទាំង ១២ រក​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

 

អត្ថបទ៖ ប៉ែត ផាន់និត