​Galaxy Note 6 ​​មិន​ជ្រាប​ទឹក​​ និង​មាន​​ RAM 6GB អាច​នឹង​​ប្រកាស​​នៅ​ខែ​កក្កដា

កាល​ពី​កន្លង​ទៅ​ក្រុមហ៊ុន​ Samsung បាន​ប្រកាស​​ពី​វត្តមាន​របស់​ Galaxy Note 5 នៅ​ពាក់​កណ្ដាល​ខែ​សីហា​ ដែល​លឿន​ជាង​ការ​​ប្រកាស​​ Note 4 ជិត​មួយ​ខែ​ឯ​ណោះ។ ប៉ុន្តែ​ឆ្នាំ​នេះ​ក្រុមហ៊ុន​​គ្រោង​នឹង​​ប្រកាស​ពី​ Note 6 ឲ្យ​កាន់​តែ​លឿន​ជាង​មុន។

 

​Galaxy Note 6 ​​មិន​ជ្រាប​ទឹក​​ និង​មាន​​ RAM 6GB អាច​នឹង​​ប្រកាស​​នៅ​ខែ​កក្កដា

 

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ​The Bell ​របស់​កូរ៉េ​ខាង​ត្បូង​​​បាន​ឲ្យ​ដឹង​ថា​ Samsung អាច​នឹង​ប្រកាស​ជា​ផ្លូវ​ការ​ពី​វត្តមាន​របស់​ Galaxy Note 6 នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​ឆ្នាំ​នេះ។ ​យ៉ាង​ណា​ក្ដី​ខាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​នេះ​ដែរ​ មិន​ទាន់​​បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ​នៅ​ឡើយ​នោះ​ទេ។

 

គួរ​រំលឹក​​ថា​ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ផ្សព្វផ្សាយ​ពី​សមត្ថភាព​របស់​ Galaxy Note 6 ​ដោយវា​​មានបំពាក់​​ RAM ទំហំ​៦GB, អេក្រង់​​ទ្រទ្រង់​ដល់កម្រិត​​ 4K និង​មាន​មុខងារ​មិន​ជ្រាប​ទឹក​​ថែម​ទៀត​ផង៕​​​​​​​​

​​
​​​
​​

ចុច​អាន៖ ទស្សនាវដ្ដី​​​​អាមេរិក​ល្បី​ឈ្មោះ​​មួយ​ផ្សាយ​ថា​ Galaxy S7 ជា​ស្មាតហ្វូន​ល្អ​ដាច់​គេ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ VNExpress​​​​​​​​​​​