កំពូល​នាឡិកា​ថ្លៃៗ​ប្រចាំ​ឆ្នាំ​២០១៦​

សម្រាប់​ប្រិយមិត្ត​ដែល​និយម​ប្រើប្រាស់​នូវ​ប្រភេទ​នាឡិកា​ដែល​មាន​តម្លៃ​ថ្លៃៗ​ ​ប្រាកដ​ជា​បាន​ដឹង​ហើយ​ពី​គុណសម្បត្តិ​ ​និង​គុណភាព​របស់​ពួក​វា​។​ ​​កាល​ពី​ពេល​ថ្មីៗ​​នេះ​​នៅ​​ក្នុង​កម្មវិធី​តាំង​បង្ហាញ​នាឡិកា​ ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ ​Baseworld​ ​គេ​ឃើញ​ថា​មាន​នាឡិកា​មួយ​ចំនួន​គឺ​ជា​នាឡិកា​ដែល​ថ្លៃ​បំផុត​ប្រចាំ​ឆ្នាំ​ ​២០១៦​។​ ​ដូច​នេះ​ចង់​ដឹង​ថា​នាឡិកា​ទាំង​នោះ​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​សូម​​ទៅ​ទស្សនា​​ទាំង​​អស់​គ្នា​​៖​

 

១. Rebellion 540 Magnum តម្លៃ ១,៨លានដុល្លារ ដែល​តួ​ខ្លួន​របស់​វា​គឺ​ផលិត​ឡើង​ពី​ត្បូង​កណ្ដៀង​ស​ ​​ហើយ​​នាឡិកា​នេះ​គឺ​ដំណើរការ​​ដោយ​ប្រើ​នូវ​ប្រព័ន្ធ​ ​Tourbillon​ ​។​

 

កំពូល​នាឡិកា​ថ្លៃៗ​ប្រចាំ​ឆ្នាំ​២០១៦​

 

២. Manufacture Royale Opera តម្លៃ ១,២លានដុល្លារ វា​ក៏​ជា​នាឡិកា​ដែល​ ​ដើរ​ដោយ​ប្រព័ន្ធ​ ​Tourbillon​​ ​ផង​ដែរ​​ ហើយ​ចំណុច​សំខាន់​របស់​វា​គឺ​សម្លេង​​ដ៏​ទាក់​​ទាញ​នៃ​ម៉ាស៊ីន​​របស់​​វា​។​

 

កំពូល​នាឡិកា​ថ្លៃៗ​ប្រចាំ​ឆ្នាំ​២០១៦​

 

៣. Jacob & Co Astronomia Baguette តម្លៃ ១លានដុល្លារ គឺ​មាន​បេះ​ដូង​ជា​ប្រព័ន្ធ​ Tourbillon និង​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ដំណើរ​គោចរ​នៃ​ផ្កាយ​​។​​

 

កំពូល​នាឡិកា​ថ្លៃៗ​ប្រចាំ​ឆ្នាំ​២០១៦​

 

៤. Hublo MP-05 La Ferrari Sapphire តម្លៃ ៦០ម៉ឺនដុល្លារ ផលិត​ពី​ត្បូង​កណ្ដៀង​ ​ហើយ​ម៉ាស៊ីន​របស់​វា​មាន​រាង​ដូច​ជា​ម៉ាស៊ីន​របស់​ Ferrari ផង​ដែរ។

 

កំពូល​នាឡិកា​ថ្លៃៗ​ប្រចាំ​ឆ្នាំ​២០១៦​

 

៥. Jaquet Droz Singing Bird តម្លៃ ៤០ម៉ឺនដុល្លារ ជា​នាឡិកា​ដែល​អាច​បញ្ចេញ​សម្លេង​ដូច​ជា​សម្លេង​ចាប​បាន​ ​១០០%​

 

កំពូល​នាឡិកា​ថ្លៃៗ​ប្រចាំ​ឆ្នាំ​២០១៦​

 

 

អានបន្ត ៖  ម៉ូតូ​អគ្គិសនី​ ​ទម្ងន់​ស្រាល​សក្ដិ​សម​បំផុត​សម្រាប់​សុភាពនារី​

ប្រែ​សម្រួល ៖ រដ្ឋ
​ប្រភព ៖ luxury4play