ទិញ​រថយន្ត​តាម​គ្នា ​គុណសម្បត្តិ​ដើរ​ទន្ទឹងម​គុណវិបត្តិ

ពលរដ្ឋ​មួយ​ចំនួន​ទំនោរ​ចិត្ត​ទិញ​រថយន្ត​តាម​គ្នា ឃើញ​ទីផ្សារ​និយម​ជិះ​អី​ជិះ​តាម​គេ​ដោយ​មិន​បាន​ពិចារណា​​បាន​ច្បាស់​លាស់​ ដែល​នាំ​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ទាំង​ប្រថុយប្រថាន។

 

ទិញ​រថយន្ត​តាម​គ្នា ​គុណសម្បត្តិ​ដើរ​ទន្ទឹងម​គុណវិបត្តិ

 

អ្នក​នាង លី លក្ខិណា ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Premium Auto ដែល​នាំ​ចូល​រថយន្ត BMW បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​រថយន្ត​តាម​គ្នា​អាច​ជា​ផល​ល្អ ដោយសារ​បទ​ពិសោធន៍​​ដែល​ទទួល​បាន​ពី​​អ្នក​ប្រើប្រាស់​មុនៗ។ ប៉ុន្តែ​​​​ផល​អវិជ្ជមាន​​​​ក៏​មិន​ត្រូវ​មើល​រំលង​​​។

 

អ្នក​នាង​ថា ធម្មតា​រថយន្ត​ផលិត​ឡើង​តម្រូវការ​ទីផ្សារ​និង​អតិថិជន​គោលដៅ​ខុសៗ​គ្នា។ អ្នក​នាង​បាន​លើក​ឧទាហរណ៍​រថយន្ត​ដែល​មាន​តម្លៃ ៣ ម៉ឺន​ដុល្លារ​និង​រថយន្ត​ដែល​មាន​តម្លៃ ៦ ម៉ឺន​ដុល្លារ​​មិន​អាច​ប្រៀបធៀប​​​បាន​ទេ​។ គុណភាព​និង​លក្ខណៈ​រថយន្ត​ ក៏​ខុស​គ្នា​ទៅ​តាម​តម្លៃ​នោះ​ដែរ។

 

អ្នក​នាង​បញ្ជាក់​ថា មុន​សម្រេច​ចិត្ត​ទិញ​រថយន្ត អតិថិជន​ត្រូវ​ស្វែង​យល់​ពី​តម្រូវការ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ស្វែង​រក​ព័ត៌មាន​ផ្សេងៗ​ពី​ប្រភេទ​រថយន្ត​ដែល​ចង់​ទិញ និង​សិក្សា​ពី​លទ្ធភាព​ដែល​អាច​ទៅ​រួច។ ការ​សម្រេចចិត្ត​បាន​ត្រឹមត្រូវ ជួយ​សន្សំសំចៃ​ការ​ចំណាយ និង​ប្រើប្រាស់​បាន​យូរ​អង្វែង។

 

ចុងក្រោយ អ្នក​នាង​ណែនាំ​ថា អតិថិជន​នៅ​ពេល​ទិញ​រថយន្ត​ប្រើប្រាស់ ក៏​គួរ​ស្វែង​រក​រថយន្ត​ដែល​មាន​ប្រភព​នាំ​ចូល​ច្បាស់លាស់ ដើម្បី​ទទួល​បាន​ការ​ធានា​និង​ភាព​កក់ក្តៅ​ក្នុង​ការ​ជិះ​ធ្វើ​ដំណើរ។

 

ចុច​អាន៖ ៥ ចំណុច​តូច​ៗ លើ​ម៉ាស៊ីន​ឡាន​ត្រូវ​ពិនិត្យ​រាល់​ថ្ងៃ​មុន​នឹង​បើកបរ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា