ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ច្រើន​ក្រោយ​ពី​ការ​ទទួល​ទានមើម​​ត្រាវ​ដែរ​ឬ​ទេ!!!

ត្រាវ​​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​តែងតែ​ឃើញ​មាន​ការ​និយម​ក្នុង​ការ​ដាំដុះ​នៅ​តាម​តំបន់​ទំនាប​ដែល​មាន​ដី​ផុស​និង​មាន​ជីជាតិ​ដែល​មាន​អំណោយ​ផល​ដល់​ការ​ដាំ​ដុះ។ហើយ​ត្រាវ​មាន​ធាង​ប្រវែង​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ​ឬអាច​ទាប​ឬ​ខ្ពស់​តាមតំបន់ដែល​វា​មាន​ស្លឹក​ធំ​និង​មាន​មើម​តូច​ឬ​ធំ​តាម​សណ្ឋាន​ដី។ដោយ​ធាង​ត្រាវនិង​មើមត្រូវ​បាន​និយម​យ​ក​មក​ប្រើ​ធ្វើ​ជា​បន្លែ​សម្រាប់​ស្ល​​និង​​យក​មក​ធ្វើ​ជា​បង្អែម​ឬ​ស្ងោ​ញុំា​ជា​មួយ​ស្ករស។ការ​ទទួល​ទាន​ត្រាវ​ក៏​ជា​ឱសថ​បែប​ធម្មជាតិ​ដែល​ជួយ​ការពារ​និង​ព្យាបាល​រោគ។ដូច្នេះមើម​ត្រាវ​បាន​ផ្ដល់​ជា​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​មាន​ដូច​ខាង​ក្រោម​នេះ៖

-សម្បូរ​ជាតិ​សរសៃ​ដែល​បាន​ជួយ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ
-មាន​ផ្ទុក​ជាតិ​កាឡូរី​ក្នុង​កម្រិត​ទាប​ដែល​មិន​បាន​បណ្ដាល​ឲ្យ​ធាត់
-វីតាមីន​A​បាន​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់ និង​បាន​ជួយ​បំប៉ន​ស្បែក​ឲ្យ​ស្រស់​ថ្លា
-វីតាមីន​C​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​នៃ​រាង​កាយ​និង​ជួយ​បម្លែង​ជាតិ​ខ្លាញ់​ទៅ​ជា​ថាមពល

-វីតាមីន​E​ជួយ​ប្រឆាំង​អុកស៊ីតកម្ម ​ជួយ​ទប់ទល់​ភាព​ចាស់​ជាង​វ័យ​និង​ការពារ​កាំ​រស្មី​UV
-វីតាមីន​B​ជួយ​ពង្រឹង​ការ​ចងចាំ​នៃ​ខួរ​ក្បាល​និង​ជួយ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហម
-ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ដែល​លើស​ក្នុង​សារពាង្គ​កាយ​ជៀស​វាង​កើត​ជំងឺ​ទឹក​នោម​ផ្អែម
-សម្បូរ​សារធាតុ​ប៉ូតាស្យូម​ជួយ​ឲ្យ​ចង្វាក់​បេះដូង​ប្រក្រតី​និង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន
-កាល់ស្យូម​បាន​ជួយ​ការពារ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​មាន​ភាព​រឹងមាំ​និង​ជួយ​ឲ្យ​ឈាម​ឆាប់​កក​ពេល​ត្រូវ​របួស

*សំគាល់៖ក្នុង​ការ​បរិភោគ​ត្រាវ​ដែល​មិន​បាន​ចម្អិន​បាន​ឆ្អិន​ល្អ​អាច​បណ្ដាល​ឲ្យ​កើត​គ្រួស​ក្នុង​តម្រង់​នោម​និង​ក្នុង​ប្រមាត់​ដោយ​សារ​វា​បាន​ផ្ទុក​នូវ​សារធាតុ​កាល់ស្យូម​Oxalate។ដូច្នេះ​យើង​គួរ​តែ​យក​មើម​ត្រាវ​មក​ដាក់​ត្រាំ​ទឹក​ក្នុង​រយៈ​24​ម៉ោង​សិន​ដើម្បី​ឲ្យ​សារធាតុ​កាល់ស្យូម​Oxalate​សាយ​ភាយ​ចេញ​បន្ទាប់​មក​ត្រូវ​យក​មក​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​មុន​និង​ទទួល​ទាន។

អត្ថបទ ៖ Mr.Samrach

  • ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ច្រើន​ក្រោយ​ពី​ការ​ទទួល​ទានមើម​​ត្រាវ​ដែរ​ឬ​ទេ!!!已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:វីដេអូ
Tags: