បសុពេទ្យព្រមានថា សូកូឡា អាចសម្លាប់សត្វចិញ្ចឹម របស់អ្នកបាន

បរទេស៖ កាលពីពេលកន្លងទៅថ្មីនេះ បសុពេទ្យបានធ្វើការព្រមានទៅដល់ គ្រប់ម្ចាស់សត្វចិញ្ចឹម ជាពិសេសគឺសត្វឆ្កែតែម្តងថា សូកូឡាអាចសម្លាប់សត្វចិញ្ចឹមរបស់អ្នកបាន។

ក្នុងពិធីបុណ្យ Easter Day របស់ប្រជាជនខាងប៉ែកអឺរ៉ុប (ជាបុណ្យរំលឹកខួបព្រះយេស៊ូគ្រិស្តរស់ឡើងវិញ) ដែលប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យ ទី២៧ មីនា កន្លងទៅថ្មីនេះ ហើយប្រជាជនជាច្រើនមានការសាទរយ៉ាងរីករាយផងដែរ។ យ៉ាងណាមិញ ក្នុងកាសនោះដែរ បសុពេទ្យក៏បានធ្វើការផ្ញើសារព្រមានដល់ម្ចាស់សត្វឆ្កែទាំងអស់ថា សូកូឡាមិនមែនជាមិត្តល្អ ឬជាអាហាររបស់ឆ្កែឡើយ ព្រោះអាចសម្លាប់វាបាន។

បើតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត Katrina Warren និង វេជ្ជបណ្ឌិត Chris Brown បានពន្យល់ប្រាប់ថា សូកូឡាអាចធ្វើសត្វឆ្កែពុលបាន ព្រោះសូកូឡាមានផ្ទុកសារធាតុកាកាវ និងសារធាតុគីមីយ៉ាងធ្ងន់ធ្ងរប៉ះពាល់ដល់ បេះដូង សួត តម្រងនោម និងប្រព័ន្ធប្រសាទរបស់វា ដែលអាចធ្វើឲ្យសត្វឆ្កែឈឺ រហូតអាចបាត់បង់ជីវិតតែម្តង។

វេជ្ជបណ្ឌិតបានបន្តថា ជាពិសេសគឺសូកូឡាខ្មៅ ដែលវាអាចធ្វើឲ្យសត្វឆ្កែពុលខ្លាំង ឯសូកូឡាសវិញមិនពុលឡើយ ព្រោះវាគ្មានផ្ទុកសារធាតុកាកាវនោះទេ។ ប្រសិនបើវាស៊ីត្រឹមតែមួយដុំ វានឹងមិនមានបញ្ហាអ្វីនោះទេ តែបើវាស៊ីក្នុងបរិមាត្រមួយលើស និងបង្កឲ្យងាប់តែម្តង។ បសុពេទ្យ បានពន្យល់ទៀតថា សម្រាប់ពូជឆ្កែពូជ Labrador ស៊ីសូកូឡា ១,៤គីឡូក្រាម និងបណ្តាលឲ្យវាឈឺ។ សម្រាប់ឆ្កែតូចៗស៊ីសូកូឡា ក្នុងបរិមាត្រ ៥០ក្រាម អាចបណ្តាលឲ្យវាពុលបាន។ ជាចុងក្រោយគាត់បានផ្ញើសារដល់ម្ចាស់សត្វចិញ្ចឹមទាំងអស់ថា «គួរណាស់ យកសូកូឡាទាំងអស់នោះ ដាក់ឆ្ងាយពីពួកវា ឬកុំឲ្យវាស៊ីតែម្តង» ៕   

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • បសុពេទ្យព្រមានថា សូកូឡា អាចសម្លាប់សត្វចិញ្ចឹម របស់អ្នកបាន已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ចំនេះដឹង
Tags: