​ពពែ​ទាក់​ស្នែង​​​លើ​​ខ្សែ​សេវា​ទូរសព្ទ​ ​ធ្វើ​ឲ្យ​​គេ​ឆ្ងល់ រក​មូលហេតុ​មិន​ឃើញ​

​​​​វីដេអូ​​​​មួយ​​​​​​​បង្ហាញ​ពី​សកម្មភាព​​ក្រុម​ការងារ​ជួយ​សង្គ្រោះ​​​​​ពពែ​មួយ​ក្បាល​ជាប់​ស្នែង​​​ទាក់​លើ​ខ្សែ​សេវា​ទូរសព្ទ​​ផុត​ពី​ដី​​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​​​​​​​​មនុស្ស​ជា​ច្រើន​​ឆ្ងល់​និង​ហួស​ចិត្ត​​ជា​ខ្លាំង​​​។

 

​ពពែ​ទាក់​ស្នែង​​​លើ​​ខ្សែ​សេវា​ទូរសព្ទ​ ​ធ្វើ​ឲ្យ​​គេ​ឆ្ងល់ រក​មូលហេតុ​មិន​ឃើញ​
 

តាម​សារព័ត៌មាន​ អង់គ្លេស​ Daily Mail ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​​​​​​​នៅ​ប្រទេស​ក្រិក​​​ក្បែរ​ផ្លូវ​មួយ​កន្លែង​។ ក្នុង​វីដេអូ​ឃ្លីប ដំបូង​ឡើយ​ក្រុម​ការងារ​​ជន​ជាតិ​ក្រិក​បាន​ព្យាយាម​ឡើង​ទៅ​យក​ពពែ​ដែល​​ទាក់​ស្នែង​ជាប់​ខ្សែ​ផុត​ពី​ដី​ប្រវែង​​ប្រហែល​ ២០​ហ្វ៊ីតថ៍ (ប្រហែល​​៦​ម៉ែត្រ) ​​ដោយ​ប្រើ​ជណ្ដើរ​​ប៉ុន្តែ​​ជួយ​មិន​បាន។ ​ក្រោយ​មក​ពួក​គេ​​បាន​ទាញ​សម្រូត​ខ្សែ​ចុះ​មក​ទើប​​​សង្គ្រោះ​ពពែ​បាន​ជោគ​ជ័យ។

 

​​​​​​​​​​​​ទោះ​បី​ជា​ជួយ​ពពែ​​បាន​សម្រេច​​យ៉ាង​ណា ប៉ុន្តែ​ពុំ​មាន​​នរណា​ម្នាក់​ដឹង​ថា​​មូលហេតុ​អ្វី​​បាន​​ជា​ពពែ​មួយ​ក្បាល​នោះ​​ទៅ​ទាក់​​ស្នែង​លើ​ខ្សែ​សេវា​ទូរសព្ទ​នោះ​ទេ៕

 

 ​ពពែ​ទាក់​ស្នែង​​​លើ​​ខ្សែ​សេវា​ទូរសព្ទ​ ​ធ្វើ​ឲ្យ​​គេ​ឆ្ងល់ រក​មូលហេតុ​មិន​ឃើញ​

ចុចអាន៖  ពពែ​​ក្លាហាន​ដើរ​ចូល​មាត់​ខ្លា ​ត្រូវ​ខ្លា​យក​ធ្វើ​ជា​មិត្ត​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail