ក្រុមអាយុក្រោម១៤ឆ្នាំ ថ្នាក់ទី៨+៧F2 គ្រងតំណែងជើងឯក ពានរង្វាន់ ជុំ កុសល លើកដំបូង

ភ្នំពេញ៖នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៦នេះ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមពិធី បិទការប្រកួត បាល់ទាត់ យុវជនអាយុក្រោម១៤ឆ្នាំ ពានរង្វាន់ជុំ កុសល លើកទី១ ឆ្នាំ ២០១៦ នៅទីលានបាល់ទាត់ វិទ្យាល័យច្បារអំពៅ ក្រោមឧបត្ថម្ភថវិកា ចំណាយទាំងអស់ របស់លោក ជុំ កុសល ។

ក្រុមដែលគ្រងតំណែង ជើងឯកលើកដំបូងនេះ បានទៅលើក្រុមបាល់ទាត់ យុវជនអាយុក្រោម១៤ឆ្នាំ ថ្នាក់ទី ៨+៧ F2 បន្ទាប់ពីក្រុមនេះ បានយកឈ្នះ ក្រុមបាល់ទាត់យុវជន អាយុក្រោម១៤ឆ្នាំ ថ្នាក់ទី៧B2 ក្នុងលទ្ធផល ៣ទល់១ក្នុងវគ្គផ្តាច់ព្រ័ត្រ ចំពោះចំណាត់ថ្នាក់ លេខ៣បានទៅ លើកក្រុមបាល់ទាត់ យុវជនអាយុក្រោម១៤ឆ្នាំ ថ្នាក់ទី៨C1។

ចំណែកក្រុមបាល់ទាត់យុវជន អាយុក្រោម១៤ឆ្នាំ ថ្នាក់ទី ៨+៧ F2 ណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិកា ១លានរៀល, ក្រុមបាល់ទាត់ យុវជនអាយុក្រោម១៤ឆ្នាំ ថ្នាក់ទី៧B2 ណាត់ថ្នាក់លេខ២ ទទួលបានពាន១ និងថវិកា៨០ម៉ឺនរៀល ចំពោះក្រុមបាល់ទាត់ យុវជនអាយុក្រោម១៤ឆ្នាំ ថ្នាក់ទី៨C1ណាត់ ថ្នាក់លេខ២ទទួលបានពាន១ និងថវិកា៦០ម៉ឺនរៀល។ សម្រាប់ការប្រកួតមាន ក្រុមបាល់ទាត់យុវជន អាយុក្រោម១៤ឆ្នាំ ១៦ ក្រុម ហើយក្រុមដែលមិន បានចំណាត់ថ្នាក់ ត្រូវថវិកាឧបត្ថម្ភ ក្នុង១ក្រុម ១០ម៉ឺមរៀល៕