នាង Tavia Yeung និង Him Law ត្រឡប់មករៀបការ នៅហុងកុងវិញ និងគ្រោងរៀបការ ម្តងទៀត

ហុងកុង៖ ស្វាមីភរិយាថ្មីថ្មោង តារាសម្តែងនាង Tavia Yeung និងលោក Him Law ដែលទើបរៀបការរួច នៅអង់គ្លេសកាលពីសប្តាហ៍មុន បានត្រឡប់មកដល់ហុងកុង វិញហើយ ព្រមទាំងគ្រោងរៀបម្តងទៀត ផងដែរនៅក្នុងឆ្នាំនេះ ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៦នេះ ថា តារាសម្តែងវ័យ៣៦ឆ្នាំនាង Tavia Yeung និងស្វាមី Him Law ដែលបានរៀបការស្ងាត់ៗ នៅអង់គ្លេសកាលពី ថ្ងៃអង្គារសប្តាហ៍មុន បានមកដល់ហុងកុងវិញហើយ នៅថ្ងៃអាទិត្យនេះនិងប្រកាសប្រាប់ក្រុម អ្នកសារព័ត៌មានទៀតផងថា ពេលនេះអ្នកទាំងពីរ ក្លាយជាប្តីប្រពន្ធពេញច្បាប់ហើយ មិនតែប៉ុណ្ណោះស្វាមី Him Law ថែមទាំងថើប Tavia នៅក្រុមអ្នកសារព័ត៌មាន នៅប្រលានយន្តហោះទៀតផង ។

ប្រភពបានឲ្យដឹងទៀតថា ក្នុងពេលជួបជាមួយ អ្នកសារព័ត៌មាននៅ ប្រលានយន្តហោះប្រហែល១០នាទី គូស្នេហ៍ថ្មីបាននិយាយថា “ពេលទៅរៀបការ នៅអង់គ្លេសពួកខ្ញុំ មិនបាន ប្រាប់អ្នកណាទាំងអស់សូម្បីតែ ឪពុកម្តាយ ដោយពួកយើងប្រាប់គាត់ ចង់ធ្វើដំណើរកម្សាន្ត ឆ្ងាយៗរួមគ្នាដើម្បីបង្កើត អនុស្សាវរីយ៍ល្អៗ” ។ តារាសម្តែងវ័យ៣១ជាស្វាមី ដែលសម្រេចចិត្តរៀបការ នៅកន្លែងបែបបុរាណ Leeds Castle បានបន្តថា ខ្លួនចង់ឲ្យភរិយាក្លាយជាព្រះ នាងម្នាក់ក្នុងថ្ងៃរៀបការ ។

ពេលសួរដល់រឿងរៀបការ ម្តងទៀតនៅហុងកុង Him Law បានបដិសេធមិនឆ្លើយសំនួរ តែភរិយាបាននិយាយថា ពួកគេនឹងរៀបការម្តងទៀតនៅ ហុងកុងថ្ងៃណាមួយ ក្នុងឆ្នាំនេះ  ដែលនឹងអញ្ជើញ ទាំងសាច់ញាតិនិងមិត្តរួមអាជីព។