អ្នកជំនាញ​គ្រោង​សិក្សា​លើ​លទ្ធភាព​ដើម្បី​ស្ដារ​ស្រះ​អង្គរ​

រូបភាពស្រះស្រីនៅប្រាសាទអង្គរវត្ត ដែលថតកាលពីដើមខែធ្នូ ឆ្នាំ២០១៥ អំឡុងពេលអាជ្ញាធរកំពុងបូមទឹកបញ្ចូល​សៀមរាប​៖ អ្នកជំនាញ​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ខ្លួន​កំពុងមាន​គម្រោង​ស្ដារ​ស្រះ​អង្គរ ដែល​សព្វថ្ងៃ​គឺ​បាន​រាក់​ដោយសារ​ដី​ហូរ​ចូល​កាន់តែ​ជ្រៅ​ទៅៗ ។ ដំណាក់កាល​ដំបូង គឺ​ក្រុម​អ្នកជំនាញ នឹង​ចុះទៅ​សិក្សា និង​ពិនិត្យមើល​ពី​លទ្ធភាព ដើម្បី​ឲ្យ​ច្បាស់​ថា ការស្ដារ​ស្រះ​បុរាណ ពិតជា​មិន​ប៉ះពាល់​ដល់​វត្ថុ​បុរាណ​ដែល​អាច​មាននៅ​ផ្នែក​ខាងក្រោម​នៃ​ស្រះ​ទាំងនោះ​។​

​លោក ហង់ ពៅ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ធនធានទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា លោក​នឹង​បញ្ជូន​អ្នកជំនាញ​មួយក្រុម ដើម្បី​ទៅពិនិត្យ​មើល​ស្រះ​អង្គរ ជាពិសេស​ស្រះស្រី ដែល​ជាទី​ទាក់ទាញ​របស់​ភ្ញៀវទេសចរ​។ ស្រះស្រី ដែល​ស្ថិតនៅ​ភាគខាងត្បូង​មុខ​ប្រាសាទអង្គរវត្ត និង​ជាទី​កន្លែង​ថតរូប​ឆ្លុះ​កំពូល​ប្រាសាទ​នោះ គឺមាន​សភាព​កាន់តែ​រាក់​ទៅៗ ដោយសារ​ការហូរ​ច្រោះ​ដី​ចូលទៅក្នុង​ស្រះ​នេះ​។ នេះ​បើតាម​លោក ហង់ ពៅ ដែល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៥ មីនា​កន្លងទៅ​។​

​អ្នកជំនាញ​ទឹក​ក្នុង​តំបន់​អង្គរ​បាន​ពន្យល់​បន្ថែម​ពី​គម្រោង​នៃ​ការស្ដារ​ស្រះ​បុរាណ​នេះ​ថា អាច​នឹង​ចាប់ផ្តើម​សិក្សា​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ហើយ ព្រោះថា​នៅ​ថ្ងៃ​ចូល​ឆ្នាំមាន​មនុស្សម្នា​ច្រើន​ទៅ​ទស្សនា និង​ថតរូប​នៅ​ទីនោះ​។ លោក ហង់ ពៅ ក៏បាន​ពន្យល់​លើ​មូលហេតុ​ដែល​គេ​មិនអាច​ចេះតែ​ស្ដារ​ស្រះ​បុរាណ​ក្នុង​អង្គ​រថា​៖« មិនមែន​យើង​ជា​អ្នកជំនាញ​មើល​អត់​ឃើញ គិត​មិនឃើញ​នោះទេ តែ​យើង​ត្រូវ​គិតគូរ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ក្រែង​ប៉ះពាល់​ដល់​បុរាណវត្ថុ​នានា ដែល​នៅ​ខាងក្រោម​...»៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​