ចង់ស្អាតខ្លាំងពេក កែសម្ផស្ស ដល់ម្តាយមើលលែងចង់ស្គាល់ និងគំរាមកាត់កាលចោល

ចិន៖ កាលពីថ្មីៗនេះ អ្នកម្តាយវ័យចំណាស់ម្នាក់ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល តាមកញ្ចក់ទូរទស្សន៍ ដោយរូបគាត់ បានប្រកាសគំរាម លែងទទួលស្គាល់កូនស្រីរបស់ខ្លួន បើរូបនាង នៅតែលួចទៅកែសម្ផស្សតទៅទៀត។ 

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានស្រ្តីចំណាស់ វ័យ៦១ឆ្នាំ បាននិយាយគំរាមលែងទទួលស្គាល់កូនស្រីរបស់គាត់ ឈ្មោះYu Ning នៅមុខទស្សនិកជនជាច្រើននាក់ ក្នុងកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់មួយ ប្រសិនបើនាងកែសម្រស់បន្ថែមទៀត។ 

ក្នុងនោះដែរ អ្នកម្តាយរូបនេះ បាននិយាយថា "គ្រប់ពេលខ្ញុំមើលកូនស្រី គឺនាងកាន់តែខុសប្លែកខ្លាំងទៅៗ ដែលធ្វើឲ្យខ្ញុំពិបាកចំណាំនាងខ្លាំង ទោះបីខ្ញុំជាម្តាយនាងក៏ដោយ។ ឥឡូវនេះ មុខកូនស្រីខ្ញុំ ត្រូវបានកែប្រែអស់ហើយ ហើយមីងរបស់នាងទាំងអស់ បាននិយាយថានាងដូចជាបិសាចណាស់។ តើខ្ញុំអាចមិនព្រួយបារម្ភយ៉ាងមិចបានទៅ?"

ជាមួយគ្នានោះដែរ នាង Yu Ning បានចំណាយលុយអស់ ១៧ម៉ឺនដុល្លារ ទៅលើការកែសម្ផស្ស ប្រហែល២០ដង ក្នុងរយៈពេល២ឆ្នាំមកនេះ។ ហើយនាងសង្ឃឹមថា នាង នឹងមានមុខដូចតារាស្រីចិន Fan Bingbing ថ្វីបើមិត្តរបស់នាង និយាយថា នាងស្អាតស្រាប់ទៅហើយក្តី។ 

មិនតែប៉ុណ្ណោះ នារីវ័យ២៩ឆ្នាំរូបនេះ បានទម្លាយថា នាងបានពត់ឆ្អឹងថ្គាម ធ្វើច្រមុះ និងកែត្របកភ្នែក២ជាន់។ ប៉ុន្តែទោះបីជាយ៉ាងណា នាងមិនពេញចិត្តនឹងទម្រង់មុខរបស់នាង ក្រោយពេលកែសម្ផស្សហើយនោះទេ គឺនាងគិតថា ភ្នែកនៅតូចខ្លាំងណាស់ ហើយឆ្អឹងថ្គាមវែងពេក។ 

យ៉ាងណាមិញ នៅចុងបញ្ចប់កម្មវិធី នាង Yu Ning បាន ក៏បានសូមអភ័យទោស ទៅដល់ម្តាយរបស់នាង តែវាមិនទាន់ច្បាស់នៅឡើយទេ ថានាងនៅតែមានគម្រោងកែសម្ផស្សទៀត ឬអត់នោះ នៅពេលអនាគត៕

តោះមើលសម្រស់របស់នាង Yu Ning មុន និងកែសម្ផស្ស មួយណាស្រស់ស្អាតជាង?  

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត