រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

អរុណ​ញញឹម​ចាប់​បេះ​ដៃកែវ​ចេញពី​ភ្នែក​រួច​ងើបឈរ​មើល​មុខ​កែវ​ក្តោប​ដៃកែវ​ទាំង​ពីរ​ដាក់​ផ្អឹប​លើ​ទ្រូង​ភ្នែក​ស្រទន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក
អរុណ​៖ បង​និយាយ​លេង​ទេ​! បើ​បង​ចំណាំ​ដៃកែវ​ប៉ុណ្ណឹង​មិន​បាន​ដូច​ជា​មិន​ស្គាល់​ខ្លួនឯង​អ​ញ្ចឹ​ង !

កែវ​ធ្វើ​អឹមអៀន​សម្លក់​អរុណ​ធ្វើ​ងរង៉ក់​បែរខ្នង​ដាក់​អរុណ
កែវ​៖ ហ៊ឹះ​! បង​មិនបាច់​មក​និយាយ​ផ្អែមល្ហែម​លួង​ចិត្ត​អូន​ទេ​! អូន​នៅ​មិន​ច្បាស់​ក្នុង​ចិត្ត​ទេ​ថា​ចិត្ត​បង​ដូច​មាត់​ឬ​អត់​ព្រោះ​អូន​ដឹង​ណា​ថា​ភ្នែក​បង​ពេល​សម្លឹង​ភួង​ម្លិះ​ម្តង​ៗ​ខុស​ប្លែក​ពី​បង​សម្លឹង​មើល​មុខ​ស្រី​ដទៃ ! បង​ឆាប់​និយាយ​ប្រាប់​អូន​ឱ្យ​ច្បាស់ ឥឡូវនេះ​ភ្លាម​មក​ថា​បង​គិត​យ៉ាងម៉េច​ជាមួយ​អូន​ម្លិះ​នោះ !

អរុណ​ឈ្ងោក​មុខ​មក​រក​ថ្ពាល់​កែវ​ខ្សិ​ប​តិច​ៗ​ដាក់​ត្រចៀក​កែវ
អរុណ​៖ ចង់​ដឹង​ខ្លាំង​ណាស់​មែន​ទេ ? បាន​! ខិត​ឲ្យ​ជិត​បង​មក​ចាំ​បង​ប្រាប់​!

ផ្លែ​ត្នោត​ទុំ​មួយ​ជ្រុះ​ពីលើ​ដើម​មក​ក្បែរ​ខ្លួន​កែវ​ធ្វើ​ឲ្យ​កែវ​ភ្ញាក់​ស្ទុះ​លែងដៃ​ពី​អរុណ ។
ភួង​ម្លិះ​និង​កែវ​ដេក​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​។ កែវ​ភ្ញាក់​ក្រ​ញ៉ា​ង​ស្ទុះ​ងើប​អង្គុយ​ស្រែក​របៀប​ភ្ញាក់​។ ភួង​ម្លិះ​ភ្ញាក់​បើកភ្នែក​ធ្វើ​មីង​មាំ​ង​បន្តិច ស្ទុះ​ងើប​អង្គុយ​ដែរ​ធ្វើ​មុខ​ភ័យ
ភួង​ម្លិះ​៖ មានរឿង​អីហ្នឹង​បង​កែវ ? ចោរ​ចូល​ផ្ទះ​មែន​ទេ ?

កែវ​បើកភ្នែក​ស្រឡះ​ងាក​មើល​ឆ្វេង​ស្តាំ​ធ្វើ​មុខ​ស្លឺ​បន្តិច
កែវ​៖ អូ​ហ៍​! អត់​អី​ទេ​! បង​យល់សប្តិ​! ហ៊ឹះ​! កំពុង​តែ​យល់សប្តិ​សប្បាយ​ផង​ដាច់​ស​ប្តិ​    ​អស់រលីង​!

ភួង​ម្លិះ​គ្រវីក្បាល​ធ្វើ​មុខ​ហួសចិត្ត
ភួង​ម្លិះ​៖ យល់សប្តិ​សប្បាយ​ស្អី​ស្រែក​ផ្អើល​គេ​ផ្អើល​ឯង​អស់​អ​ញ្ចឹ​ង​នោះ ! មិនដឹង​ជា​    ​ស្អី​ទេ​បង​កែវ​ខ្ញុំ​កំពុង​តែ​ដេក​លក់​ស្រួល​ផង !

ភួង​ម្លិះ​ដេក​ទៅ​វិញ ។ កែវ​អង្អែល​មុខ​ធ្វើ​មុខ​អឹមអៀន​រអ៊ូ​តិច​ៗ
 កែវ​៖ ហ៊ឹះ​! ផ្លែ​ត្នោត​នេះ​ចេះ​មក​បញ្ឆោត​ឯង​អ​ញ្ចឹ​ង​កើត !

ឃើញ​ដៃ​អរុណ​កំពុង​ស្រោច​ផ្កាម្លិះ​មួយ​ផើង​ដាក់​នៅ​ទី​ធ្លាមុខផ្ទះ​ក្បែរ​មាត់ទ្វារ​ចូល ។ អរុណ​ដួស​ទឹក​ពី​ក្នុង​ធុង​តូច​ម្តង​មួយ​ផ្តិល​ស្រោច​ដើម​ផ្កាម្លិះ​ថ្នម​ៗ​ស្រប​ទឹក​រួច​អរុណ​អង្គុយ​ចុះ​យឺត​ៗ​លូកដៃ​អង្អែល​ផ្កាម្លិះ​ដែល​រីក​ពេញ​ដើម​ថ្នម​ៗ​ញញឹម​លេច​រូបភាព​ស្រមៃ ។

(​រូបភាព​ស្រមៃ​)
អរុណ​កំពុង​ភ្ជួរស្រែ វ៉ា​ន់​រត់​កាត់​វាលស្រែ​បាចទឹក​សំពោង​ស្រែក​បណ្តើរ
វ៉ា​ន់​៖ អរុណ​ៗ!

អរុណ​ទាញ​ខ្សែ​គោ​ឈប់​ភ្ជួរ​ទប់​ដង​នង្គ័ល​ជាប់​ងាក​មើលទៅ​វ៉ា​ន់
អរុណ​៖ ណែ​! ឯង​ស្រែក​អី​ក៏​ស្រែក​ខ្លាំង​ម្ល៉េះ? ខ្លាច​ភ្លេចឈ្មោះ​គ្នា​ហ្អី ?

វ៉ា​ន់​រត់លឿន​ពេក​ជំពប់​ជើង​ដួល​ផ្កាប់មុខ​នឹង​ភ្លឺស្រែ​ខំ​ងើប​រត់​បន្ត​ទៀត
វ៉ា​ន់​៖ អរុណ​! ពូ​ផា​ន​ប្រាប់​គ្នា​ថា​គាត់​ឃើញ​ម៉ែ​ឯង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុខ​ផ្សារ​ឯណោះ ! មិនដឹង​ជា​យ៉ាងម៉េច​ទៅ​ហើយ​ទេ​! មាន​គេ​អ្នក​នៅ​ផ្សារ​ជួយ​យក​ទៅ​ពេទ្យ​ហើយ​! គាត់​មិន​បាន​ទៅ​តាម​ទេ​ព្រោះ​ប្រញាប់​មក​ប្រាប់​ដំណឹង​ពួក​យើង !

អរុណ​ព្រ​លែង​នង្គ័ល​ចោល​រត់​ត្របាញ់​ជើង​ចេញ​ទៅ ។ គោ​អូស​នង្គ័ល​ខ្លួនឯង​វិល​ពេញ​ស្រែ​។ វ៉ា​ន់​រត់​តាម​អរុណ
វ៉ា​ន់​៖ ណែ​វ៉ើ​យ​! ចាំ​គ្នា​ផង​!
(​រូបភាព​ស្រ​ម៉ៃ​) ។ អរុណ​កំពុង​រត់​ចូល​ទៅ​ក្នុង​ពេទ្យ (​ស្កុប​យឺត​ៗ) ។
ដូរ​ទីតាំង​៖

នៅ​មុខ​បន្ទប់​ពេទ្យ ។ អរុណ​រុញ​ទ្វារ​បន្ទប់​ពេទ្យ ។ ទ្វារ​របើក ឃើញ​មុខ​ភួង​ម្លិះ​។ អរុណ​និង​ភួង​ម្លិះ​មើល​មុខ​គ្នា​ភាំង​បន្តិច​។ អរុណ​អោន​ងក់ក្បាល​គួរសម
អរុណ​៖ សុំ​ទោស ខ្ញុំ​ច្រ​លំ​បន្ទប់ !

ម្លិះ​មើល​មុខ​អរុណ​បន្តិច
ភួង​ម្លិះ​៖ បងប្រុស​មក​មើល​មីង​រឿង​មែន​ទេ? គាត់​នៅ​ក្នុង​បន្ទប់​នេះ​ហើយ !

អរុណ​មើល​មុខ​ភួង​ម្លិះ ភាំង​បន្តិច​រួច​រត់​ចូល​ក្នុង​បន្ទប់ ។ ឃើញ​មីង​រឿង​ដេក​នៅ​លើ​គ្រែពេទ្យ កំពុង​ព្យួរ​សឺ​រ៉ូ​ម ក្បាល​រុំ​រួច​ហើយ​។ អរុណ​ស្ទុះ​ទៅ​ក្តោប​ដៃ​មីង​រឿង​ម្ខាង​ដែល​នៅ​ទំនេរ ទឹកមុខ​រន្ធត់
អរុណ​៖ ម៉ែ​! រឿង​ចាប់ដៃ​អរុណ
រឿង​៖ កូន​រុណ​! កុំ​ភ័យ​អី​! ម៉ែ​មិន​អី​ទេ​! សំណាងល្អ​ហើយ ដែល​បាន​ក្មួយ​ភួង​ម្លិះ កូនលោក​មេ​ភូមិ​ជូន​មក​ពេទ្យ​ទាន់ ! កុំ​អី​ម៉ែ​មិនដឹង​ជា​យ៉ាងម៉េច​ទៅ​ហើយ​ទេ​! ឥឡូវនេះ​អស់​អី​ហើយ​! យ៉ាង​យូរ​សម្រាក​នៅ​ពេទ្យ​តែ​មួយ​អាទិត្យ​ម៉ែ​អាច​ចេញ​ទៅ​ផ្ទះ​វិញ​ ​ហើយ​កូន !

អរុណ​ក្តោប​ដៃ​រឿង​យក​មក​ដាក់​ផ្អឹប​នឹង​ចង្ការ មុខស្រពោន
អរុណ​៖ ម៉ែ​! ថ្ងៃក្រោយ បើ​ចង់ទៅ​ណា ម៉ែ​ទុក​ឲ្យ​ខ្ញុំ​ជូន​ម៉ែ​ទៅ​! កុំ​ដើរ​ម្នាក់ឯង​ទៀត​!​    ​គ្រោះថ្នាក់​មើល​មិនឃើញ​យ៉ាងនេះ​ហើយ​!

អរុណ​ងាក​មក​រក​ភួង​ម្លិះ​ងក់ក្បាល​គួរសម
អរុណ​៖ ខ្ញុំ​អរគុណ​ភួង​ម្លិះ​ណាស់​! ដែល​បាន​ជូន​ម៉ែ​ខ្ញុំ​មក​ពេទ្យ​!
ភួង​ម្លិះ​៖ ច៎ា មិន​អី​ទេ​! អ្នក​ភូមិ​ជាមួយ​គ្នា​ត្រូវ​តែ​ជួយ​គ្នា​អ​ញ្ចឹ​ង​ហើយ​! ឥឡូវ​បាន​បង​មក​មើល​គាត់ ខ្ញុំ​រក​ទៅ​វិញ​សិន​ហើយ​! ព្រោះ​រក​ទិញ​របស់របរ​ខ្លះ​ឲ្យ​អ្នក​ម៉ែ​!
អរុណ​៖ បាទ​! អញ្ជើញ​ចុះ​!

អរុណ​ជូន​ភួង​ម្លិះ​ដល់​ត្រឹម​មាត់ទ្វារ​បន្ទប់​។ ម្លិះ​ដើរ​ចេញ​ទៅ ។ អរុណ​តាម​មើល​ម្លិះ​រហូត​ទាល់តែ​ម្លិះ​ចេញ​ផុត ។
(​រូបភាព​ស្រ​ម៉ៃ​)​។ ភួង​ម្លិះ​កំពុង​ដើរ​ជាមួយ​ច័​ន្ទ្រ​តាម​ផ្លូវ​ក្បែរ​វាលស្រែ​ជាមួយ​គ្នា​កំពុង​ជជែក​គ្នា​បណ្តើរ មើល​ទេសភាព​វាលស្រែ​បណ្តើរ ស្រាប់តែ​មាន​គោ​បី​ក្បាល កំពុង​រត់​យ៉ាង​លឿន​ពី​ចម្ងាយ តាម​ផ្លូវ​ដែល​ភួង​ម្លិះ និង​ច័​ន្ទ្រ​កំពុង​តែ​ដើរ​។ ក្មេង​ឃ្វាលគោ​កំពុង​រត់​តាម​ពីក្រោយ​គោ រត់​ចាប់​ខ្សែ​គោ​តែ​រត់​មិន​ទាន់​។ ច័​ន្ទ្រ​និង​ម្លិះ​ឃើញ​គោ​កំពុង តែ​រត់​បោល​ពេញ​ផ្លូវ​មក​ពីមុខ នាំ​គ្នា​បើកភ្នែក​ធំ​ៗ របៀប​ភ័យ (​ហ្សូ​ម​មុខ​ជិត​) ។ ច័​ន្ទ្រ​ស្រែក​យ៉ាង​ខ្លាំង
ច័​ន្ទ្រ​៖ ម្លិះ​គេច !

(​នៅ​មាន​ត​)