ពៅ វី​រី​យ៉ា កំពុង​ស្វែងរក​ម្ចាស់ជំនួយ​ទិញ​រថយន្ត​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ជា​ថ្នូ​

ពៅ វី​រី​យ៉ា កំពុង​ស្វែងរក​ម្ចាស់ជំនួយ​ទិញ​រថយន្ត​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ជា​ថ្នូ​

​រាជធានី​ភ្នំពេញ : ជា​រឿង​ដ៏​គួ​ឲ្យ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​សម្រាប់​ទស្សនិកជន និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​នៅ​សុខៗ​ស្រាប់តែ​តារា​សម្តែង​មាន​សម្រស់​ដើមទ្រូង គួរ​ឲ្យ​គ្រឺត​ខ្នាញ់ កញ្ញា ពៅ វី​រី​យ៉ា បង្ហាញ​ក្តី​ស្រមៃ និង​មាន​មហិច្ឆតា​ចង់​ជិះ រថយន្ត​ស៊េរី​ទំនើបៗ មានតម្លៃ​រហូត​ជាង​១០​ម៉ឺន​ដុល្លារ​ឯណោះ ប៉ុន្តែ​គ្មាន​លទ្ធភាព​ទិញ​។ ការបង្ហាញ​បែបនេះ ហាក់​មាន​ចេតនា បើកភ្លើង​ខៀវ​ដល់​បុរសៗ​សម្បូរ​ទ្រព្យ​ដេក​លើ​គំនរ​មាសប្រាក់ និង​ចូលចិត្ត​ចាយលុយ​ដុល្លារ​រាយ​អន្ទាក់ស្នេហ៍ ចូលមក​បំពេញ​បំណងប្រាថ្នា​របស់​នាង ប្រសិនបើ​ពេញចិត្ត ឬ​ស្រឡាញ់​នាង​ធ្វើជា​អនាគត​។​

ពៅ វី​រី​យ៉ា កំពុង​ស្វែងរក​ម្ចាស់ជំនួយ​ទិញ​រថយន្ត​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ជា​ថ្នូ​

​កញ្ញា ពៅ វី​រី​យ៉ា ចាប់តាំងពី​ផ្តើម​ចូលប្រឡូក​សិល្បៈ អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​មកនេះ ត្រូវបាន​គេ​កត់សម្គាល់ថា នាង​មិន​ត្រឹមតែ​ក្រសោប​បាន ឱកាស​ទីផ្សារ​សម្តែង​ច្រើន​គួរសម​នោះទេ ថែមទាំង​មានឱកាស​ដណ្តើមបាន ភាព​ល្បីឈ្មោះ និង​ការគាំទ្រ​តាមរយៈ​សមត្ថភាព ទេពកោសល្យ​សម្តែង​ទៀតផង​។ លើសពីនេះ​ទៀត វី​រី​យ៉ា ក៏​ធ្លាប់​ត្រូវបាន​គេ​ចាត់ថ្នាក់ ឲ្យ​នៅក្នុង​ចំណោម​តារា​ស្រី ដែល​និយម​ចូល​ចិត្តការ​ស្លៀកពាក់ សិច​ស៊ី​សម្ញែង​សម្រស់​ដើមទ្រូង គល់ភ្លៅ និង​រន្ធ​ផ្ចិត​ជាដើម​។​

ពៅ វី​រី​យ៉ា កំពុង​ស្វែងរក​ម្ចាស់ជំនួយ​ទិញ​រថយន្ត​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ជា​ថ្នូ​

​ស្របពេល​ជាមួយគ្នា នៃ​ការទទួលបាន​ថ្លែ​ផ្កា​ដ៏​ក្រាស់ក្រែល ពី​អាជីព​សម្តែង​សិល្បៈ កញ្ញា ពៅ វី​រី​យ៉ា កាលពី​ថ្មីៗ​នេះ បានបង្ហាញ​ប្រាប់​ពី​គោលបំណង និង​មហិច្ឆតា​ផ្ទាល់ខ្លួន​ថា នាង​គិត​ចង់ បាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង មានតម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី​គ្រាន់​បាន​ជិះ​ដើរ​លំហែកាយ បន្ទាប់​ស្មុគស្មាញ​ពី​ការងារ​។ ប៉ុន្តែ​ក្តី​ប្រាថ្នា​នេះ ហាក់​នៅ​ឆ្ងាយ ខណៈ​សព្វថ្ងៃ​នាង​មិនទាន់មាន លទ្ធភាព​ទិញ​នៅឡើយ​នោះទេ​។​

ពៅ វី​រី​យ៉ា កំពុង​ស្វែងរក​ម្ចាស់ជំនួយ​ទិញ​រថយន្ត​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ជា​ថ្នូ​

​តារា​សម្តែង​សាច​ខ្ចី ដើមទ្រូង​ទ្រលុកទ្រលន់ កញ្ញា ពៅ វី​រី​យ៉ា បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កថា «​ចង់​ធ្វើខ្លួន​ឲ្យ​រវល់ ព្រោះ​ឲ្យ​តែ​ទំនេរ​មួយថ្ងៃ ដឹង​តែ​ខ្ញុំ​ពិបាកចិត្ត​ឆ្កួត​មិន​ខាន ឆ្កួត​ដោយសារ ធ្វើការ​គ្មាន​ពេលទំនេរ ពេលខ្លះ​អត់បាយ​ក៏មាន​តែ បាន​លុយ​មក​មិនសូវ​សល់ ឲ្យ​តែ​គេ ថ្លៃ​ថ្នាំ​ម៉ាក់​ឈឺ មួយខែ​រាប់រយ មិនដឹង​ឆ្នាំ​ណា​មាន​ឡាន​ជិះ​តម្លៃ ជាង​ដប់​ម៉ឺន​ជិះ​នឹង​គេ​ទៅ​លោក​អើយ ប៉ុន្តែ​នេះ​ជា​ទំនួល​ខុសត្រូវ​របស់ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​ស្តាយ​នឹង​ចំណាយ​វា​ទេ ហើយក៏​មិន​ចង់​មាន​វិប្បដិសារី ទៅ​ថ្ងៃមុខ ពេលដែល​ខ្ញុំ​ក្លាយជា​អ្នកមាន​ហើយ បាន​ចំណាយ​នោះទេ »​។​

 

​កញ្ញា ពៅ វី​រី​យ៉ា បាន​បន្ថែមទៀតថា «​សូម​ផ្តាំផ្ញើរ​អ្នកមាន​លុយ​មួយចំនួន គួរ​ចេះ​ចែករំលែក​ដល់​អ្នក​ដែល​ខ្វះខាត​ផង ចេះ​ធ្វើបុណ្យ​ធ្វើ​ទាន​ខ្លះ​ផង កុំ​គិតតែ​ដើរ​ហ៊ឺហា ផឹកស៊ី អត់​ប្រយោជន៍ ត្រូវ​ចាំ​ណា​អ្នកមាន​លុយ ឬ អត់លុយ​អនាគត​ស្លាប់​ដូច​តែ​គ្នា ហើយ​ពេលដែល​ស្លាប់ទៅ ក៏​មិនអាច​ខ្ចប់​លុយ​ហ្នឹង​ទៅតាម​ខ្លួន ដើម្បី​ទិញ​ក្បាល​យម​រាជ្យ​ឲ្យ​ស្តាប់ សម្តី​តាម​នោះដែរ​..!»៕

ពៅ វី​រី​យ៉ា កំពុង​ស្វែងរក​ម្ចាស់ជំនួយ​ទិញ​រថយន្ត​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ជា​ថ្នូ​