“​នេះ​ជា​លើកទីមួយ ដែល​ខ្ញុំ​បាន​នៅ​ជិត​នឹង​ឪពុក​ខ្ញុំ​”

ភ្នំពេញ:
លោកស្រី ជូ​ឌី កូនចៅ​នៃ​ទាហាន “​ក្រុម​ខ្លាហោះ​” បាន​ទស្សនា​ស្នាមជើង​ប្រ​វិត្ត​សាស្ត្រ​របស់​ឪពុក​។ “​ខ្ញុំ​រំភើបចិត្ត​ណាស់​! សូម​អរគុណ​ដល់​អ្វី​ទាំងអស់ ដែល​អ្នក​ទាំងអស់គ្នា ធ្វើ​ចំពោះ​ឪពុក​ខ្ញុំ​!”​។​

​ថ្ងៃទី​២២ និង ២៣ លោកស្រី ជូ​ឌី អេ​កេស កូនស្រី នៃ​លោក​វ៉េ​លាម វ៉ា​ឡេស សមាជិក​នៃ “​ក្រុម​ខ្លាហោះ​” និង​ប្តី​របស់​លោកស្រី បាន​មកដល់​ស្រុក យី​លាំង និង​ស្រុក​សុង​មីង នៃ​ទីក្រុង​គុន​មី​ញ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ ដល់​ឪពុក​លោកស្រី​។​

​ពី​ភូមិ​ឈាង​សួយ​ថា​ង ដល់​វិមាន​រំឭក​វិញ្ញាណក្ខន្ធ​របស់លោក វ៉េ​លាម វ៉ា​ឡេស ត្រូវ​ឆ្លងកាត់​ផ្លូវ​ភ្នំ​មួយ ដែល​ត្រូវ​ដើរ៣០នាទី​។ ពេល​បានឃើញ​វិមាន​រំឭក ទឹកភ្នែក​របស់លោក​ស្រី​ជូ​ឌី ក៏​ធ្លាក់ចុះដោយ​ឃាត់​មិនបាន​។​

​លោកស្រី បាន​និយាយថា​៖ “​ខ្ញុំ​មិនដែល​ឃើញ​ឪពុក​ខ្ញុំ​ទេ​។ នេះ​ជា​លើកទីមួយ ដែល​ខ្ញុំ​បាន​នៅ​ជិត​នឹង​ឪពុក​ខ្ញុំ​! ខ្ញុំ​កើតឡើងនៅ​ប្រទេស​អាមេរិក តាំងពី​កុមារ ខ្ញុំ​ក៏​ដឹងថា ឪពុក​ខ្ញុំជា​វីរបុរស​ម្នាក់ មិន​គិតដល់​ថា នៅ​ប្រទេស​ចិន គេ​ក៏​ទុក​ឪពុក​ខ្ញុំ​ជា​វីរបុរស​ដែរ​។​”
​បន្ទាប់ពី​ស្ថិតក្នុង​ភាព​ស្ងៀមស្ងាត់ អស់​រយៈពេល​បី​នាទី លោកស្រី ជូ​ឌី បានដាក់​ផ្កា​ស្រស់នៅមុខ​វិមាន​រំឭក​។​

​វិមាន​រំឭក វ៉ា​ឡេស មាន​ទម្ងន់​១​តោន ដែល​ត្រូវ​សាង​ឡើងដោយ​លោ​កចូវ ជូ​ស៊ា នន មនុស្ស​ខេត្ត​គួ​យ​ចូ​វ​ម្នាក់ និង​ជនជាតិ​អាមេរិក លោក​លូ​ប៉ៃ​ឃ ដែលជា​សមាជិក​ម្នាក់ នៃ “​ការចែករំលែក​រុងរឿង​” ដែលជា​អង្គការ​សង្គម​ស៊ីវិល​មួយ​។ អង្គការ​សង្គម​ស៊ីវិល​នេះ យក​ការស្រាវជ្រាវ ចំពោះ​ប្រ​វ​តិ្ត​សាស្ត្រ​សហការ ចិន​-​អាមេរិក ក្នុ​សង្គ្រាមលោកលើកទី​២ ជា​គោលដៅ​។ នៅ​ខែកញ្ញា​ឆ្នាំមុន លោក​លូ​ប៉ៃ​ឃ បាន​ទាក់ទង​ដល់​លោកស្រី ជូ​ឌី ហើយ​បានចាប់ផ្តើម រៀបចំ​អោយ​លោកស្រី មក​ទស្សនា នៅ​ប្រទេស​ចិន​។​

​លោក លី ជុន​ហ្វា អ្នកស្រុក​ម្នាក់ នៃ​ភូមិ​ឈាង​សួយ​ថា​ង ដែល​ធ្លាប់​ចូលរួម ការកសាង​នៃ​វិមាន​រំឭក​នេះ បាន​ណែនាំ​ថា នៅពេលនោះ យោងតាម​ទំនៀម​ទំលាប់ នៃ​ការដាក់​ឈ្មោះ នៃ​ភូមិ​ឈាង​សួយ​ថា​ង គេ​បានដាក់​ឈ្មោះ​ចិន​មួយ អោយ​លោក​វ៉េ​លាម វ៉ា​ឡេស ថា លី សួ​ហ្វា ធ្វើអោយ​លោក​វ៉េ​លាម​វ៉ា​ឡេស ក្លាយជា​សមាជិក​ម្នាក់​នៃ​ត្រកូល លី​។​
​ហេតុនេះ លោកស្រី ជូ​ឌី គឺ​ត្រូវជា​បងស្រី​របស់គាត់ លើក​នេះ មាន​សាច់ញាតិ មកដល់​ភូមិ​ខ្លួន​ពី​ទី​ឆ្ងាយ ធ្វើអោយ​លោក​លី ជុន​ហ្វា សប្បាយចិត្ត​ណាស់ ។ “​ខ្ញុំ​ក៏​ធ្លាប់​ធ្វើជា​ទាហាន​ម្នាក់ ហេតុនេះ ខ្ញុំ​ដឹង​ច្បាស់​ណាស់ ដែល​សន្តិភាព និង​ជីវភាព​ដ៏​មាន​សុភមង្គល វា​មក​ពិតជា​មិន​ងាយ​ទេ​” និយាយ​ដោយ​លោក​លី ជុន​ហ្វា​។​

​ប្តី​ប្រពន្ធ​លោកស្រី ជូ​ឌី បាន​ទស្សនា​ដល់​បុរាណ​ដ្ឋា​ន នៃ​ព្រលានយន្តហោះ យ៉ាង​ជៀ ដែល​ធ្លាប់​ធ្វើជា ព្រលានយន្តហោះ​យោធា នៅក្នុង​សង្គ្រាមលោក លើក​ទី​២ ហើយក៏​បាន​ជូន​វត្ថុ​អនុ​ស្សវ​រី​យ៍ ទៅវិញទៅមក ជាមួយនឹង​អ្នក​នៅរស់​នៅ ដែល​ធ្លាប់​កសាង​ព្រលានយន្តហោះ​នេះ ។ “​ដើរ​មើល​ដោយផ្ទាល់​ខ្លួន ហើយ​ផ្លាស់ប្តូរ​គ្នា ជាមួយ​អ្នកស្រុក​ទីនេះ ធ្វើអោយ​ខ្ញុំ​ស្គាល់​ឪពុក​ខ្ញុំ ដោយ​កាន់តែច្បាស់ ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​រំភើបចិត្ត​ណាស់ ចំពោះ​ការ​រាក់ទាក់ ចិត្តល្អ​របស់​អ្នកស្រុក និង​ការការពារ ចំពោះ​ប្រ​វិត្ត​សាស្ត្រ​របស់​ពួកគេ​” ។​

"​នេះ​ជា​លើកទីមួយ ដែល​ខ្ញុំ​បាន​នៅ​ជិត​នឹង​ឪពុក​ខ្ញុំ​"

“​ក្រុម​ខ្លាហោះ​” គឺជា “​ក្រុម​យន្តហោះ​ចិន និង​អាមេរិក​” ដែល​មក​ចូលរួម សង្គ្រាម​ប្រឆាំង​ជប៉ុន នៅ​ប្រទេស​ចិន នា​ខែកក្កដា ឆ្នាំ​១៩៤១​។ លោក​វ៉េ​លាម វ៉ា​ឡេស បាន​ចូលរួម​សង្គ្រាម​ប្រឆាំង​ជប៉ុន នៅ​ប្រទេស​ចិន នា​ចុងឆ្នាំ​១៩៤៣ នៅក្នុង​ឋានៈ​ជាកា​ពី​តែ​ន យន្តហោះ​ម្នាក់ នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-24 មួយគ្រឿង​។ ខែមិថុនា ឆ្នាំ​១៩៤៤ លោក​វ៉េ​លាម វ៉ា​ឡេស បាន​ស្លាប់​ដោយសារ​ការធ្លាក់​យន្តហោះ នៅពេល​បំពេញភារកិច្ច នៅ​ជិត​នឹង​ភូមិ​ឈាង​សួយ​ថា​ង​នេះ នៅក្នុង​វ័យ​ត្រឹមតែ ២៥ ឆ្នាំ​៕V/S