វី​ង នៅតែ​ឈានមុខ​គេ​លើ​សេវា​ផ្ទេរប្រាក់​ចល័ត តាមរយៈ​ការបង្កើត​ការងារ និង​ការ ធ្វើឲ្យ​ជីវភាព​ប្រជាជន​តាម​ជនបទ​មាន​ភាពប្រសើ​ឡើង​

:
​ធនាគារ​ឯកទេស វី​ង (​កម្ពុជា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ គេ​នៅ​កម្ពុជា និង​បាន​រក្សា​នូវ​ភាព​ឈាន​មុខ​គេ​របស់ខ្លួន​ក្នុង​វិស័យ​ផ្ទេរ​ប្រាក់​ចល័ត តាមរយៈ ការផ្តោត​ទៅលើ​ការច្នៃប្រឌិត ការបង្កើត​ឱកាស​ការងារ និង​ការជួយ​ធ្វើឲ្យ​ជីវភាព ប្រជាជន​នៅតាម​ជនបទ​មាន​ភាពប្រសើ​ឡើង​។​

​ចាប់តាំងពី​ការបើក​ដំណើរការ​ក្នុង​ឆ្នាំ 2009 មក វី​ង បាន​បង្កើត​នូវ​មធ្យោបាយ​ថ្មីៗ​ក្នុង ការផ្ទេរ​ប្រាក់​យ៉ាង​ងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព ដោយ​ប្រើប្រាស់ បច្ចេកវិជ្ជា​នាពេល​បច្ចុប្បន្ន​នេះ​។ តាមរយៈ​ផលិតផល និង​សេវាកម្ម​ប្រកប​ដោយ​ភាព ច្នៃប្រឌិត​របស់ខ្លួន វី​ង បាន​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ប្រើប្រាស់ នូវ​សេវា​ហិរញ្ញវត្ថុ​ដូចជា ការផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទិញ​កាត​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ វី​ង​គិតលុយ (​ការទូទាត់​ដោយ​ប្រើ​កាត វី​ង នៅ​ហាង​លក់រាយ​) និង​ការទូទាត់​លើ បណ្តាញ​អ៊ីនធឺណិត​។​

​ការបង្កើត​ថ្មី​ទាំងអស់នេះ​បាន​ជំរុញ​ឲ្យមាន​កំណើន​អតិថិជន និង​ការពង្រីក​បណ្តាញ ភ្នាក់ងារ វី​ង ជា​បន្តបន្ទាប់​។ ពិតណាស់ វី​ង បាន​គ្របដណ្តប់ 100% នៅ​ទូទាំង​ប្រទេស កម្ពុជា និង​បាន​បង្កើត​ឱកាស​ការងារ​សម្រាប់​បណ្តាញ​ភ្នាក់ងារដ៏​រឹងមាំ​រប​ស់​ខ្លួន ជិត 4,000 កន្លែង​។ ជីវភាព​របស់​ភ្នាក់ងារ​ដែល​បាន​សហការ​ជា​ដៃគូ​ជាមួយ វី​ង បានប្រែក្លាយ​ទៅជា​ម្ចាស់​អាជីវកម្ម​ដែល​មាន​ប្រាក់ចំណេញ​។ ទន្ទឹមនឹងនេះ វី​ង បាន​ប្តេជ្ញាចិត្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ភ្នាក់ងារ​របស់​ខ្លួន​ជានិច្ច​។ លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស នាយក​ប្រតិបត្តិ វី​ង បានចាត់ទុក​ភ្នាក់ងារ​ទាំងអស់​ជា​ដៃគូ​ដ៏​សំខាន់​ក្នុងការ ជួយ​ឲ្យ​អាជីវកម្ម​រីកចម្រើន​។ លោក​បាន​មានប្រសាសន៍ថា​៖  "​ភ្នាក់ងារ​របស់​យើង គឺជា ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​បំផុត​របស់​យើង ហើយ​វា​ជា​តួនាទី​របស់​យើង​ដើម្បី​គាំទ្រ​ដល់ បណ្តាញ​ភ្នាក់ងារ​របស់​យើង​ឲ្យអស់​ពី​លទ្ធភាព​។ យើង​ធានាថា ប្រព័ន្ធ​សុវត្ថិភាព​គឺមាន នៅ​គ្រប់​ភ្នាក់ងារ​វី​ង​ទាំងអស់ ជាមួយនឹង​ការបំពាក់​ឧបករណ៍​ល្អ​បំផុត និង ការបណ្តុះបណ្តាល​ច្បាស់លាស់​ដើម្បី​ភាព​រីកចម្រើន​លើ​អាជីវកម្ម​របស់​ពួកគេ​។ ភាព​ជា​ដៃគូ​ដ៏​ល្អ​នេះ​ចំពោះ វី​ង គឺជា​មោទនភាព​បំផុត​ព្រោះ វា​មាន​ឥទ្ធិពល​យ៉ាង ខ្លាំង​លើ​អាជីវកម្ម​របស់​ភ្នាក់ងារ វី​ង និង​អាជីវកម្ម​របស់​យើង​ទាំងមូល​ផងដែរ​។ ភាពជោគជ័យ​របស់ វី​ង ថ្ងៃនេះ​គឺ​កើតចេញ​ពី​ភាព​ជោគជ័យ​នៃ​ភ្នាក់ងារ វី​ង ទាំងអស់​របស់​យើង​"​។​

​ប៉ុន្តែ​អ្វី​ដែល​ជា​ការងារ​ស្នូល នៃ​ភាពជោគជ័យ​របស់ វី​ង នេះ គឺ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​ចំពោះ​ការផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ទៅ​ដល់​អតិថិជន​ដែល មិនសូវ​និយម​ប្រើប្រាស់​សេវា ធនាគារ និង​អតិថិជន​ក្រីក្រ​ដែល​ពិបាក​នឹង​ទទួលបាន​ការប្រើប្រាស់ សេវា​ធនាគារ​។ យោង​តាម​លោក ម៉ា​ឡូ​ឡូ​ស វត្តមាន​របស់ វី​ង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​តួនាទី​យ៉ាង សំខាន់​សម្រាប់​ដំណើរការ​សេវា​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ក្រីក្រ និង​អ្នក​ធ្វើ​ចំណាកស្រុក​។ លោក ម៉ា​ឡូ​ឡូ​ស បាន​បន្ថែមថា "​គោលដៅ​របស់​យើង គឺ​ដើម្បី​ផ្លាស់ប្តូរ​របៀប​នៃ​ការ គិត​របស់​មនុស្ស​ចំពោះ​ការប្រើប្រាស់​លុយ និង​ការផ្លាស់ប្តូរ​នូវ​ផ្នត់គំនិត​ដែល​ថា​ពួកគេ​មិន​មាន​លទ្ធភាព​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ សេដ្ឋកិច្ច ជាតិ​។ វី​ង បាន​ធ្វើឲ្យ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ដែល រស់នៅ​តាម​ជនបទ​មាន​ភាពប្រសើរឡើង តាមរយៈ​ការផ្តល់​នូវ​សេវាកម្ម និង​ការច្នៃប្រឌិត​ថ្មីៗ​ដែល​ងាយស្រួល​ក្នុង​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិចឬ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​សាច់​ប្រាក់សុទ្ធ និង​ផ្តល់ឲ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​ចូលរួម​យ៉ាង ពេញលេញ​ក្នុង​ការអភិវឌ្ឍ សេដ្ឋកិច្ច​កម្ពុជា "​។​

​អំពី​វី​ង​
​វី​ង គឺជា​សេវាកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត​ថ្មី​មួយ​សម្រាប់​ការទូទាត់​សាច់ប្រាក់​តាម​ទូរស័ព្ទ​ដៃ ដូចជា ផ្ញើ​ប្រាក់ ទូទាត់​វិក្កយបត្រ ទិញ​កាត​ទូរស័ព្ទ សេវា​បើក​ប្រាក់​បៀវត្សរ៍ ការទូទាត់​លើ​អ៊ីនធឺណិត និង​វី​ង​គិតលុយ​។ ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.wingmoney.com ឬ​ទាក់ទង​មក​លេខ 023 999 989​។​

វី​ង នៅតែ​ឈានមុខ​គេ​លើ​សេវា​ផ្ទេរប្រាក់​ចល័ត តាមរយៈ​ការបង្កើត​ការងារ និង​ការ ធ្វើឲ្យ​ជីវភាព​ប្រជាជន​តាម​ជនបទ​មាន​ភាពប្រសើ​ឡើង​