កម្ពុជា​-​រុស្ស៊ី កិច្ចសហប្រតិបត្តិការ​ការពារ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​

ភ្នំពេញ:
​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៩ ខែមីនា នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក នី​កូ​ឡាយ នី​គី​ហ្វូ​រ៉ូ​វ (Nikolay NIKIFO ROV) រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មាន នៃ​សហព័ន្ធរុស្ស៊ី នឹង​ធ្វើជា​សហប្រធាន នៃ​កិច្ចប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី សម្រាប់​កិច្ចសហប្រតិបត្តិការ​ការពា​រ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ នឹងមាន​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ នៃ​កិច្ចប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី សម្រាប់​សហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា លោក នី​កូ​ឡាយ នី​គី​ហ្វូ​រ៉ូ​វ រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មាន នៃ​សហព័ន្ធរុស្ស៊ី នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នៅ​សៀមរាប​៕​

កម្ពុជា​-​រុស្ស៊ី កិច្ចសហប្រតិបត្តិការ​ការពារ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​