​ប្រជាពលរដ្ឋ ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​សាងសង់​ទំនប់ ស្ទាក់​ទឹក​មួយកន្លែង សម្រាប់ធ្វើ​ស្រែប្រាំង និង​ស្រែវស្សា

​កំពង់ឆ្នាំង:
ប្រជាពលរដ្ឋ​៦​ភូមិ នៅក្នុង​ឃុំ​ជ្រៃ​បាក់  ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាននាំគ្នា​ធ្វើ​ធ្នស់ ស្ទាក់​ទឹក​មួយកន្លែង ដើម្បី​នាំ​ទឹក​យកទៅ​ស្រោចស្រពស្រូវប្រាំង​របស់​ពួកគាត់ ដែល​កំពុង​ជួប​ការលំបាកក្នុងការ​ខ្វះខាត​ទឹក ។​

​ប្រជាពលរដ្ឋ បានអោយដឹងថា ផ្ទៃដី​នៅ​តំបន់​នោះ មាន​ជាង ១០០ ហិកតា អាច​បង្ក បង្កើន​ផល បាន​ទាំង​ប្រាំង ទាំង​វស្សា ហើយ​នៅពេល​ជួប នឹង​គ្រោះរាំងស្ងួត ទំនប់ទឹក​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​នាំ​ទឹក​យកទៅ ស្រោចស្រព​ដំណាំ​ស្រូវ​។ ប៉ុន្តែ​នៅ​រដូវប្រាំង ផ្ទៃដី​ជាង ១០០ ហិកតា​នោះ ត្រូវ​ពឹង​ប្រភពទឹក ពី​ស្ទឹង​ជ្រៃ​បាក់​នេះ ទាំងស្រុង​តែម្តង តែ​ដោយ​មិនទាន់មាន ទំនប់​សម្រាប់​ស្ទាក់​ទឹក  ទើប​ប្រជាពលរដ្ឋ ជួប​ការលំបាក ដោយ​ត្រូវធ្វើ​ធ្នស់ ជា​រៀងរាល់ឆ្នាំ ទើប​អាច​បង្ក​បង្កើន​ផលស្រូវប្រាំង​បាន  ។​

​ប្រជាពលរដ្ឋ បាន​អោយដឹងទៀតថា នៅ​ឆ្នាំនេះ ដោយសារតែ​ខ្វះ​ទឹក ធ្វើអោយ​ផ្ទៃដី​ស្រូវប្រាំង ចំនួន​៣៥​ហិកតា បាន​ខូចខាត​ទាំងស្រុង និង​អាចមាន​ការខូចខាត ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​ការសង្គ្រោះមិនបាន​ទាន់ពេល ។
​    ​
​ប្រជាពលរដ្ឋ ដែលមាន​ផ្ទៃដី​ស្រែប្រាំងនៅក្នុង​តំបន់​នោះ បាន​សំណូមពរ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន អោយជួយ​សាងសង់​ទំនប់ ស្ទាក់​ទឹក​មួយកន្លែង អំពី​បេតុង នៅខាង មុខ​វត្ត​ជ្រៃ​បាក់ ដើម្បី​ស្ទាក់​ទឹក​ទុកសម្រាប់​ស្រោចស្រពស្រូវប្រាំង​របស់​ពួកគាត់ កុំអោយ​ពិបាក​ដូចឆ្នាំ​កន្លង​ទៅទៀត​៕V/S