លោក ជា សុផារ៉ា អំពាវនាវ​ដល់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ ថែរក្សា​សមិទ្ធផល​

ភ្នំពេញ:
ក្នុង​ពិធី​សម្ពោធ​ឆ្លង​មហា​កុដិ​ថ្មី លោក ជា សុផារ៉ា បាន​អំពាវនាវ​ដល់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ ថែរក្សា​សមិទ្ធផល ដើម្បី​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​រស់នៅ​ប្រកបដោយ​ភាព​សុខដុម​។​

​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ពិធី​សម្ពោធ​ឆ្លង មហា​កុដិ​ថ្មី និង​សមិទ្ធផល​នានា ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​វត្ត​ខ្នារ​ឃុំ​ស្រឡប់​ស្រុក​ត្បូងឃ្មុំ ។ នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី មានប្រសាសន៍​នាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​អគ្គម​ហេ​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​លើក​ពី ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្នុងការ​កសាង​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សុវត្ថិភាព​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ ពី​ប្រទេសជាតិ ស្ថិតក្នុង​សង្គ្រាម​បាក់បែក ឲ្យ​មាន​ភាព​រីកចម្រើន​ដូច​សព្វថ្ងៃនេះ ។

​ជាមួយគ្នានេះ លោក ក៏បាន​ពន្យល់​ពី វឌ្ឍនភាព​នានា នៃ​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល នៅក្នុង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការទាក់ទាញ​អ្នកវិនិយោគ ការបង្កើត​ការងារ ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ និង​ការ​ការផ្តល់​សេវាសាធារណៈ​ផ្សេងៗ ដែលជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ក៏ដូចជា​នៅ​ទូទាំងប្រទេស ។​

​លោក បាន​អំពាវនាវ​ដល់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ឲ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ថែរក្សា​នូវ​រាល់​សមិទ្ធផល ដែល​បាន​កសាង​កន្លងមក និង​បន្ត​កសាង​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ កាន់​តែមាន​ភាពល្អប្រសើ​រ និង​រស់នៅ​ប្រកបដោយ​ភាព​សុខដុម ។​