ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016 ​បានធ្វើ​ដំណើរ​មកដល់​ទឹកដី​អច្ឆរិយៈ​សៀម​រាម​

​សៀមរាប:
បន្ទាប់​ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ចាប់​បើកឆាក​ដំបូង​នៅ​ខេត្តបាត់ដំបង ផ្សារ​ទំនើប​ភូ​ពុ​យ កាលពី​សប្តាហ៍​មុន ដោយ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​បានធ្វើ​ដំណើរ​មកដល់​ខេត្ត​សៀម​រាម ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​បរិ​វេ​ណា​ខាងមុខ​សារមន្ទីរ​អប្សរា គ្យុ​ង​យូ កាល​ថ្ងៃទី ២៥ ដល់ ២៦ ខែមីនា ឆ្នាំ ២០១៦ ដោយមាន​ការចូលរួម​ទស្សនិកជន ក្រុម​កីឡាករ​បាល់ទះ និង​អ្នកគាំទ្រ​បាល់ទះ​យ៉ាងច្រើន​កុះករ​។

​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ត្រូវបាន​រៀបចំឡើង​នៅ​ខេត្តសៀមរាប ដែលជា​តំបន់​រមនីយដ្ឋាន​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​ចូល​ទស្សនា​ការប្រកួត​វគ្គ​ជម្រុះ​បាល់ទះ​ឆ្នេរ​ខ្សាច់ និង​ចូលរួម​កម្មវិធី​ជាច្រើន​ដែល​បានរៀបចំ​ឡើង​យ៉ាង​ពិសេស​ដោយ​ស្រា​បៀរ អាន់​ឆ័​រ ដូចជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ រង្វាន់ ជាវ​សម្ភារៈ​កីឡា​ក្នុងតម្លៃ​ពិសេស ថតរូប​ទុក​អនុស្សាវរីយ៍ និង មាន​កម្មវិធី​កម្សាន្ត​ច្រើនបែប​ទៀត​។ នៅពេល​ល្ងាច ពួកគេ​បាន​រីករាយ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដោយមាន​ការបញ្ចុះ​តម្លៃ រួមទាំង​ការប្រគំ​តន្ត្រី ដែល​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ឲ្យ​កក្រើក​ដល់​ក្រុង​សៀម​រាម​ពីរ​រាត្រី​ជាប់​គ្នា​ជាមួយ​វត្តមាន ខេមរៈ​សេរី​មុន ឆាយ​វីរៈ​យុទ្ធ នី​កូ និង តារាចម្រៀង​កំពុង​និយម​ជាច្រើនរូប​ទៀត​។ 

​សម្រាប់​ការប្រកួត​នៅ​មណ្ឌល​សៀមរាប​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ដោយមាន​ការចូលរួម​ពី​ក្រុម​បាល់ទះ​ចំនួន ៣២ ក្រុម​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ   គេ​បាន​រកឃើញ​ក្រុម​ខ្លាំង​ចំនួន​បួន ក្រុម​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី ១៥ ខែមេសា​នៅ​ខេត្ត​ព្រះសីហនុ រួមមាន​ក្រុម​ម្ចាស់​ជ័យលាភី​លេខ​1​ប្រចាំខេត្ត​សៀមរាប​បាន​ទៅ​ក្រុម យុវជន​សៀមរាប ទទួលបាន​ទឹកប្រាក់​រង្វាន់ 1,000$ និង​មេដាយមាស ជ័យលាភី​លេខ 2 បាន​ទៅ​ក្រុម យុវជន​ក្រុង​អង្គរ A ទទួលបាន​ទឹកប្រាក់​រង្វាន់ 500$ និង​មេដាយប្រាក់ ជ័យលាភី​លេខ 3 បាន​ទៅ​ក្រុម កូន​នាគ​ឆ្លងដែន ទទួលបាន​ទឹកប្រាក់​រង្វាន់ 300$ និង​មេដាយសំរិទ្ធ និង​ជ័យលាភី​លេខ 3 ស្ទួន​បាន​ទៅ​ក្រុម រាជ​សី​ឆ្លងដែន ទទួលបាន​ទឹកប្រាក់​រង្វាន់ 300$ និង​មេដាយសំរិទ្ធ ។

​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016 នឹងធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាប់​ទៀត​គឺ​៖ កំពង់ចាម  បឹង​ស្នាយ ជាប់​ធនាគារ​អេស៊ីលីដា​ពីថ្ងៃ​ទី 01-02 មេសា  2016 ។
​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​កម្មវិធី​ពិសេស​នៅ​ខេត្តកំពង់ចាម​ឲ្យ​បាន​ច្រើន​កុះករ​។​

​ព័ត៌មាន​បន្ថែម​អំពី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/
​ឬ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ 077 777 928/ 012 798 504/ 081 888 779​។​