​រថយន្ត​សាំ​យ៉ុង បុក​ជាមួយ​ម៉ូតូ​និ​ច ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

​កណ្តាល:
អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​សាំ​យ៉ុង បុក​ជាមួយ​ម៉ូតូ​និ​ច កាលពី​វេលា​ម៉ោង ៦​និង​១០​នាទី ល្ងាច ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​២១A ស្ថិតក្នុង​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​លោក សេង សុជាតិ អធិការ​ប៉ូលិស ស្រុក​ស្អាង បានឱ្យដឹងថា ជនរងគ្រោះ ទាំងពីរ​នាក់ ១.​ឈ្មោះ សិត សុខ​ឃឹម ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ស្លាប់​នៅ​កន្លែងកើតហេតុ និង​២.​ឈ្មោះ ហេង សុខ​ហ៊ួ  អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​សិស្ស របួសធ្ងន់ ។ ចំណែក​រថយន្ត​បង្ក ម៉ាក​សាំ​យុង ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ 5A 0137 បើកបរ​ដោយ​ឈ្មោះ ស៊ូ វុទ្ធី  ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក​សាំ​យុង ពណ៌​ស្លា​ទុំ  បើកបរ​តាមផ្លូវ​ជាតិ​លេខ​២១A មាន​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ បាន​ប៉ះ​ដៃចង្កូត ជាមួយ​ម៉ូតូ​និ​ច​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1P4733 ជិះ​គ្នា​២​នាក់ ដែល​កំពុងបើក​បញ្ច្រាស់​ទិស​គ្នា ពី​លិច​មក​កើត បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​នៅនឹងកន្លែង​។ ចំណែក​អ្នករួមដំណើរ រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។​

​ប៉ូលិស បាន​បញ្ជាក់ថា សព​ជនរងគ្រោះ សមត្ថកិច្ច បានប្រគល់​ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្អាង ដើម្បី​ចាត់ការ តាម​នីតិវិធី ៕V/S