ពិធី​អបអរ​សាទរ​ការ​ទទួលពាន​រង្វាន់​​សន្តិ​ភាព​​

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ២០១៦ នេះ នៅ​វិមាន​រដ្ឋសភា មាន​រៀបចំ​ពិធី​អបអរសាទរ​ការ​ទទួល​ពានរង្វាន់​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេស ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, សមាជិក សមាជិកា​រដ្ឋសភា និង​សមាជិក​សហព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​ផង​ដែរ ។