បើល្មើសហើយ យូរ​ឬឆាប់ នៅតែ​​ជាប់

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជន​ជនជាតិ​រុ​ស្ស៊ី​ម្នាក់ ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន កាលពី​វេលា​ម៉ោង​០១ និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ មីនា ២០១៦ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១១ ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ តាម​ដីកា​លេខ​៧០៦​ម​ហក​/14 របស់​អយ្យការ​អម​សាលាឧទ្ធរណ៍​ចុះ​ថ្ងៃ​ទី​១៨ កក្កដា ២០១៤ និង​យោង​តាម​លិខិត​លេខ​២០៤៧ តយ​ព្រ​ទ ​011 ចុះ​ថ្ងៃ​របស់​ទីស្តីការក្រសួង​យុត្តិធម៌​ ស្តី​ពី​សំណុំ​សុំ​ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន ។

ជនសង្ស័យ​ឈ្មោះ BALATIX VLADIXEIR VITALIE VITCH ជនជាតិ​រុ​ស្ស៊ី អាយុ​៣៨​ឆ្នាំ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ បាន​​បោក​លុយពី​​ក្រុមហ៊ុន​នៅ​ចន្លោះ​ឆ្នាំ​២០០៧-២០០៨ នៅ​ប្រទេស​រុ​ស្ស៊ី ហើយ​រត់គេច​ខ្លួន​មក​នៅ​ប្រទេស​កម្ពុជា ដោយពេល​ឃាត់ខ្លួន​នេះ មិន​មាន​លិខិតឆ្លងដែន​ទេ ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។