ស្ត្រី​២​នា​ក់​ផឹ​ក​ថ្នាំ​ពុ​ល​​​ស​ម្លា​ប់​ខ្លួ​ន, ម្នា​ក់​​​ខឹ​ង​កូន​​​គេ​ច​​​សា​លា និង​ម្នាក់​ទៀត​​​មិ​ន​ទា​ន់​​ដឹ​ង​មូល​​ហេ​តុ

កំពត៖ មន្រ្តី​នគរ​បា​ល​ស្រុក​ទឹ​ក​ឈូ បា​ន​និ​យា​យ​ថា ស្រ្តី​២​នា​ក់​បា​ន​ផឹ​ក​ថ្នាំ​ពុ​ល បញ្ចប់​ជី​វិ​ត​ស្ថិត​នៅ​​​ឃុំ​ត្រពាំ​ង​ព្រីង ស្រុក​ទឹ​ក​ឈូ ខេត្ត​កំ​ព​ត​ នៅ​រសៀល​ថ្ងៃ​​​ទី​២៧ ខែ​មីនា ឆ្នាំ២០១៦ ដែលស្ត្រី​រ​ង​​គ្រោះ​ម្នា​ក់ ខឹ​ង​កូន​រ​ប​ស់​ខ្លួន​គេ​ច​សា​លា និ​ង​ម្នាក់​ទៀត​មិ​ន​ទា​ន់​ដឹ​ង​មូល​ហេ​តុ​។​ ករណីទី១: បានកើតឡើងនៅម៉ោង១រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបុះ ឃុំត្រពាំងព្រីង ស្រុក​ទឹក​ឈូ​ ខេត្តកំពត។ ស្ត្រីរងគ្រោះឈ្មោះ សាន់ តា អាយុ៣៨ឆ្នាំ។ ករណីទី២: ស្រ្តីរងគ្រោះ បានផឹកថ្នាំបាញ់ស្ពៃ ដោយមិនដឹងមូលនៅវេលាម៉ោង១២កណ្តាល អាធ្រាត្រថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែ​មី​នា​ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។ ស្ត្រីរងគ្រោះឈ្មោះ សន គយ អាយុ៤៩ឆ្នាំ។ សពស្ត្រីរងគ្រោះទាំង២នាក់ខាងលើ ក្រោយកម្លាំងសមត្ថកិច្ចនគរបាល ធ្វើកោសល្យវិច្ច័យរួចហើយ ក៏ប្រគល់ឲ្យខាងក្រុមគ្រួសារនីមួយៗ ចាត់​ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ចន្ធី