សុំ​ត្រូវ​គ្នា មិន​ព្រម​ត្រូវ សម្លាប់ចោល​តែម្តង​

6 Videos


បុរស​ជនជាតិ​កាណាដា​ម្នាក់​មានឈ្មោះ Gurjinder Gary Dhaliwal ត្រូវបាន​តុលាការ​កាត់ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត បន្ទាប់ពី​គេ​សម្លាប់​អតីត​មិត្តស្រី​វ័យ ១៩ ឆ្នាំ​ដែលជា​និស្សិត​ពេទ្យ និង ជាតា​រា​ម៉ូ​ដែល​ឈ្មោះ Maple Batalia ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅពេលដែល​នាង Batalia ត្រឡប់​ពី​ធ្វើ​ស្វ័យ​សិក្សា​ជាមួយ​មិត្តភក្តិ​នៅ​បណ្ណាល័យ ក្នុង​សាកលវិទ្យាល័យ Simon Fraaser University ។

សុំ​ត្រូវ​គ្នា មិន​ព្រម​ត្រូវ សម្លាប់ចោល​តែម្តង​

M88


នាង​ត្រូវ​ជនល្មើស​បាញ់ និង ចាក់​សម្លាប់​ជាច្រើន​កាំបិត​នៅ​ជិត​កន្លែង​ចត​រថយន្ត ។ គេ​បានដឹងថា ជនរងគ្រោះ​បាន​ចាក​ចេញពី​ស្រុកកំណើត​នៅ​ប្រទេស​ឥណ្ឌា​ជាមួយ​គ្រួសារ មក​រស់នៅ​កាណាដា តាំងពី​វ័យក្មេង ។ ក្រោយពី​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល ១ ខែ​រួច គេ​ក៏​អាច​កំណើត​បាន​ជនល្មើស​បាន ដោយ​ម្នាក់​នោះ​ជា​អតីត​មិត្ត​ប្រុស​នាង ។ ជនល្មើស​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រូបគេ​បានសម្លាប់​នាង Batalie គឺ​ដោយសារតែ​នាង​មិន​ព្រម​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក​វិញ ទោះបីជា​លោក​លន់តួ​អង្វរ​នាង​ជា​ច្រើនដង ហើយ​នាង​ថែមទាំង​បង្ហាញ​ភាពស្និទ្ធស្នាល​បញ្ឈឺ​លោក​ជាមួយ​មិត្តភក្តិ​នាង​ថែមទៀត ។

សុំ​ត្រូវ​គ្នា មិន​ព្រម​ត្រូវ សម្លាប់ចោល​តែម្តង​

លោក​ក៏បាន​សុំ​អភ័យទោស​ពី​ក្រុមគ្រួសារ និង មិត្តភក្តិ​ជនរងគ្រោះ ទាំងអស់​ផងដែរ​នៅមុខ​តុលាការ ។​ ​គួរបញ្ជាក់​ផងដែរ​ថា ការបែកបាក់​គ្នា​រវាង​អ្នក​ទាំងពីរ​បានកើត​ឡើង បន្ទាប់ពី​ជនរងគ្រោះ​រកឃើញថា ជនល្មើស​លួច​មាន​ស្នេហា​លួចលាក់​នឹង​អ្នក​ទី​បី ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)

សុំ​ត្រូវ​គ្នា មិន​ព្រម​ត្រូវ សម្លាប់ចោល​តែម្តង​សុំ​ត្រូវ​គ្នា មិន​ព្រម​ត្រូវ សម្លាប់ចោល​តែម្តង​សុំ​ត្រូវ​គ្នា មិន​ព្រម​ត្រូវ សម្លាប់ចោល​តែម្តង​សុំ​ត្រូវ​គ្នា មិន​ព្រម​ត្រូវ សម្លាប់ចោល​តែម្តង​សុំ​ត្រូវ​គ្នា មិន​ព្រម​ត្រូវ សម្លាប់ចោល​តែម្តង​
​ ​