គង់ ច័ន្ទ​ស្រីមុំ ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ជប៉ុន​តាម​គម្រោង​

6 Videos


​បន្ទាប់ពី​សម្រេចចិត្ត​លា​ភាព​នៅ​លីវ គង់ ច័ន្ទ​ស្រីមុំ មាន​គម្រោង​នឹង​ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន មកទល់ពេលនេះ នាង​រៀបការ​បាន​ជាង​កន្លះ​ខែ​ហើយ ហើយក៏​ជា​លើកទីមួយ​ដែរ ដែល​នាង​បាន​ដឹក​ដៃ​ស្វាមី​ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅក្រៅ​ប្រទេស ។ ទាំង គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា សុទ្ធតែ​បង្ហាញ​នូវ​ភាព​រីករាយ​ជាមួយ​ដំណើរ​កំសាន្ត​នៅ​ប្រទេស​ជប៉ុន ។

គង់ ច័ន្ទ​ស្រីមុំ ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ជប៉ុន​តាម​គម្រោង​

M88


យប់​ម៉ិ​ញ​នេះ គង់ ច័ន្ទ​ស្រីមុំ និង គឹម សីហា ដែលជា​គូស្នេហ៍​ទើបតែ​រៀបការ​ថ្មីថ្មោង​ផ្អើល​អស់​ពិភព សិល្បៈ​នោះ បាន​ដឹក​ដៃ​គ្នា​ចេញទៅ​ប្រទេស​ជប៉ុន​តាម​គម្រោង​ដែល​បានគ្រោង​ទុក ។​ ​ថ្វីត្បិតតែ​មិនទាន់​ទៅដល់​ប្រទេស​ជប៉ុន តែ​គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ បានបង្ហាញ​នូវ​រូបភាព​ផ្សេងៗ​អំពី​ដំណើរ​កំសាន្ត​របស់ខ្លួន ចែកជូន​អ្នកគាំទ្រ​ទស្សនា ។ ជាមួយនឹង​ការចេញ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅក្រៅ​ប្រទេស​ជា​លើកដំបូង បន្ទាប់ពី​រៀបការ​រួច គង់ ច័ន្ទ​ស្រីមុំ ពិតជា​ប្រាថ្នា​ចង់បាន​កូន​មក​ប្រលែង​លេង និង គេ​ឆាប់ៗ​រាល់ពេល​ឃើញ​ក្មេង​តូច​ម្តងៗ គង់ ច័ន្ទ​ស្រីមុំ តែងតែ​បង្ហាញ​នូវ​អារម្មណ៍​ស្រលាញ់​ចំពោះ​ក្មេងៗ​ជានិច្ច ។​

គង់ ច័ន្ទ​ស្រីមុំ ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ជប៉ុន​តាម​គម្រោង​

​ចាប់តាំងពី​រៀបការ​រហូតមកដល់​ពេលនេះ គង់ ច័ន្ទ​ស្រីមុំ មិនបាន​ពន្យា​កំណើត​នោះទេ គឺ​នាង​ចង់បាន​កូន​ទៅតាម​ធម្មជាតិ ។ មិន​ថា​អ្នក​ក្នុង​ឬ​ក្រៅ​សិល្បៈ​នោះទេ សុទ្ធតែ​ជូនពរ​ដំណើរ​កំសាន្ត​របស់​អ្នក​ទាំងពីរ​ឲ្យ​សុខ​សប្បាយ និង រីករាយ ។ ថ្វីត្បិតតែ គង់ ច័ន្ទ​ស្រីមុំ និង គឹម សីហា នៅ​មិនទាន់មាន​គម្រោង​ថា នឹង​ចេញទៅ​ដើរ​កំសាន្ត​នៅ​ប្រទេស​ណា​ជា​បន្តទៀត​ក្តី តែ​ត្រឡប់​មកពី​កំសាន្ត​នៅ​ប្រទេស​ជប៉ុន​វិញ អ្នក​ទាំងពីរ​ក៏​នឹងមាន​គម្រោង​ចេញទៅ​ប្រទេស​មួយចំនួនទៀត​ដែរ ប្រសិនបើ​មាន​ពេលទំនេរ ៕ អា​លី​ណា

គង់ ច័ន្ទ​ស្រីមុំ ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ជប៉ុន​តាម​គម្រោង​គង់ ច័ន្ទ​ស្រីមុំ ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ជប៉ុន​តាម​គម្រោង​គង់ ច័ន្ទ​ស្រីមុំ ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ជប៉ុន​តាម​គម្រោង​គង់ ច័ន្ទ​ស្រីមុំ ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ជប៉ុន​តាម​គម្រោង​គង់ ច័ន្ទ​ស្រីមុំ ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ជប៉ុន​តាម​គម្រោង​