អ៊ា​ម វ​ន្នី ធ្វើ​ឲ្យ​កក្រើកអ្នកទីក្រុង​ឡុង​ប៊ិច​

6 Videos


​ប៉ុន្មាន​សប្តាហ៍​នៅលើ​ទឹកដី សហរដ្ឋ​អា​េ​ម​រិ​ក អ៊ា​ម វ​ន្នី ពិតជា​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃនេះ អ៊ា​ម វ​ន្នី កំពុង​ជាប់​សម្តែង​នៅ​ទីក្រុង​ឡុង​ប៊ិច នៅក្នុង​ភោជនីយដ្ឋាន «​មិត្តភាព » ។  ​បើតាម​ប្រភព​ពត៌មាន​ពី​អ្នក​នៅ​អាមេរិក​បាន​ឲ្យ​ដឹងថា គ្រាន់តែ​ប្រកាស​ពី​វត្តមាន អ៊ា​ម វ​ន្នី ភ្លាម សំបុត្រ​លក់ដាច់​អស់​គ្មាន​សល់ ។

អ៊ា​ម វ​ន្នី ធ្វើ​ឲ្យ​កក្រើកអ្នកទីក្រុង​ឡុង​ប៊ិច​

M88


នៅ​ខ្វះ​តែ​ពីរ​សប្តាហ៍​ទៀត ប៉ុណ្ណោះ ចូលដល់​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ហើយ ដូច្នេះហើយ​រាល់ពេល​មាន សិល្បករ សិល្បការី​នី​ខ្មែរ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ម្តងៗ តែងតែមាន​ការគាំទ្រ​ពី​សំណាក់​បងប្អូន ខ្មែរ​នៅ​ទីនោះ ។ ទោះបីជា​ពេលវេលា​ចូលឆ្នាំថ្មី​មិនទាន់​មកដល់ តែ​សម្រាប់​អ្នកចម្រៀង អ៊ា​ម វ​ន្នី ដែល​កំពុង​ជាប់​សម្តែង​នៅ​អា​េ​ម​រិ​ក ស្រាប់តែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ ដែល​រស់នៅ​ទីនោះ ទោះជា​លើកដំបូង​សម្រាប់ អ៊ា​ម វ​ន្នី ក្តី តែ​សន្ទុះ​នៃ​ការគាំទ្រ​តារា​រូបនេះ​ឡើង​ខ្ពស់​ហួស​ពី​ការរំពឹងទុក ។​

អ៊ា​ម វ​ន្នី ធ្វើ​ឲ្យ​កក្រើកអ្នកទីក្រុង​ឡុង​ប៊ិច​

បើតាម​ប្រភព​ពត៌មាន​ពី​អ្នករស់នៅ​សហរដ្ឋអាមេរិក​បាន​ប្រាប់ «​ប្រជាប្រិយ »​ថា សំបុត្រ​ដែល​បានប្រកាស​លក់ បាន​កក់ និង លក់ដាច់​អស់​គ្មាន​សល់ មាន​អ្នកខ្លះ​សំណូមពរ​ឲ្យ អ៊ា​ម វ​ន្នី សម្តែង​នៅ​តំបន់​នោះ​បន្ត​ទៀតផង ។ អ៊ា​ម វ​ន្នី ទទួលបាន​កាដូ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពី​បងប្អូន​ខ្មែរ​នៅ​អា​េ​ម​រិ​ក ក្រៅពី​សុំ​ថតរូប​ជាមួយ អ្នកខ្លះ​ក៏បានផ្តល់​ជាថ​វិការ​លើកទឹកចិត្ត អ៊ា​ម វ​ន្នី ដែល​បាន​ទៅ​សម្តែង​នៅ​ទីនោះ​ផងដែរ ។​

អ៊ា​ម វ​ន្នី ធ្វើ​ឲ្យ​កក្រើកអ្នកទីក្រុង​ឡុង​ប៊ិច​

​ថ្វីត្បិតតែ អ៊ា​ម វ​ន្នី ទទួលបាន​ការគាំទ្រ និង មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្រៅ​ប្រទេស​ក៏ពិតមែន តែ​សម្រាប់​ប្រជាជន​នៅក្នុង​ស្រុក​វិញ សន្ទុះ​នៃ​ការគាំទ្រ​អ្នកចម្រៀង​រូបនេះ ហាក់​នៅមានកម្រិត ពីព្រោះ​តែ អ៊ា​ម វ​ន្នី ជា​អ្នកចម្រៀង​ថ្មី ដែលមាន​ភាព​អំនួត​ខ្លាំងពេក ទើប​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​សិល្បៈ​មួយចំនួន​មិនសូវ​ពេញចិត្ត ។​ ​បើតាម​គម្រោង អ៊ា​ម វ​ន្នី ត្រូវ​សម្តែង​នៅ​សហរដ្ឋ​អា​​មេ​រិ​ក​ជិត​ពីរ​ខែ លោក​នឹង​វិល​ត្រឡប់មក​ស្រុក កំណើត​វិញ នៅ​បំណាច់​ខែមេសា ឆ្នាំ ២០១៦ នេះ ៕ អា​លី​ណា

អ៊ា​ម វ​ន្នី ធ្វើ​ឲ្យ​កក្រើកអ្នកទីក្រុង​ឡុង​ប៊ិច​អ៊ា​ម វ​ន្នី ធ្វើ​ឲ្យ​កក្រើកអ្នកទីក្រុង​ឡុង​ប៊ិច​អ៊ា​ម វ​ន្នី ធ្វើ​ឲ្យ​កក្រើកអ្នកទីក្រុង​ឡុង​ប៊ិច​អ៊ា​ម វ​ន្នី ធ្វើ​ឲ្យ​កក្រើកអ្នកទីក្រុង​ឡុង​ប៊ិច​