អត្ថប្រយោជន៍​របស់​ពពាយ​ចំពោះ​សុខភាព​!

ពពាយ ​ជា​រុក្ខជាតិ​ប្រភេទ​វល្លិ​ដែល​វា​មាន​ផ្កា​ពណ៌​ស្វាយ​ខ្ចី​និង​មាន​ផ្លែ​រាង​ជ្រុង​ទ្រវែង​ដែល​ជា​ប្រភេទ​បន្លែ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ដាំ ផ្ដល់​ផល​លឿន​ក្នុង​រយៈ​ពេល​ត្រឹម​តែ​1​ខែ​ទៅ​1​កន្លះ​និង​បាន​ផ្ដល់​ទិន្នផល​ច្រើន​ផង​ដែរ។ហើយ​វា​មាន​ការ​និយម​ក្នុង​ការ​ដាំ​តាម​ផ្ទះ​សម្រាប់​ទុក​យក​មក​ធ្វើ​ជា​បន្លែ​បន្ទាប់​បន្សំ​ក្នុង​ការ​ស្ល​និង​ធ្វើ​ជា​អន្លក់​ទឹក​គ្រឿង​ឬ​ប្រហុក​ជា​ដើម។ពពាយ​ជា​បន្លែ​ដែល​មាន​ផ្ទុក​នូវ​សារធាតុ​សំខាន់ៗ​មួយ​ចំនួន​ដែល​អាច​ជួយ​ការពារ​និង​ព្យាបាល​ដល់​សុខភាព​រាងកាយ។ដូច្នេះ​ហើយ​ពពាយ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដូច​ខាង​ក្រោម​នេះ៖

អត្ថប្រយោជន៍​របស់​ពពាយ​ចំពោះ​សុខភាព​!

អត្ថប្រយោជន៍​របស់​ពពាយ​ចំពោះ​សុខភាព​!

-បាន​ជួយ​ក្នុង​ការពារ​និង​ការ​ព្យាបាល​ជំងឺ​ក្រពះ​ដោយ​គ្រាប់​ទុំ​កិន​ជា​ម្សៅ​ប្រើ​ជា​ប្រចាំ
-សម្បូរ​ជាតិ​សរសៃ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​
-ពពាយ​បាន​ផ្ទុក​នូវ​វីតាមីន​C ​ដែល​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី​និង​ការពារ​កោសិកា
-វីតាមីន​B​ជួយ​ក្នុង​ការ​បង្កើន​ភាព​ចង​ចាំ​របស់​ខួរ​ក្បាល
-វីតាមីន​A​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​និង​ជួយ​ការពារ​ពី​ជំងឺ​មហា​រីក
-ជួយ​ការពារ​ពី​ជំងឺ​ឈាម​ក្រ​កក​ដែល​បាន​ជួយ​ឲ្យ​ឈាម​ឆាប់​កក​ពេល​មាន​របួស
-ជួយ​សម្រួល​ដល់​ចង្វាក់​បេះដូង​ឲ្យ​មាន​ស្ថេរ​ភាព
-ប្រូតេអ៊ីន​បាន​ផ្ដល់​ថាមពល​និង​ជួយ​ឲ្យ​មាន​ការ​លូតលាស់​ដល់​រាង​កាយ
-អាច​ជួយ​បង្កើត​គ្រាប់​ឈាម​ក្រហម​ទប់​ស្កាត់​ភាព​ស្លេក​ស្លាំ៕

ប្រភព៖whatsupkhmer

 

  • អត្ថប្រយោជន៍​របស់​ពពាយ​ចំពោះ​សុខភាព​!已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: