មូលហេតុនិងវិធីព្យាបាលជម្ងឺរលាកក្រហមឬជម្ងឺកន្ទាលត្រ អាក យ៉ាងមានប្រសិទ្ធភាព

កន្ទួលកហមត្រូវបានគេស្គាល់ផងដែរថាជាកន្ទាលត្រអាក ដែលមនុស្សមានប្រជាជនចំនួន 20%​ កើតជម្ងឺមួយនេះទូទាំងពិភពលោក។ មេរោគនេះអាចកើតនៅគ្រប់កន្លែងទាំងអស់នៅលើរាងកាយរបស់អ្នក។ ចំពោះមូលហេតុរបស់ជម្ងឺមួយនេះគឺអាចកើតឡើងដោយសារតែ សត្វល្អិតទិចឬខាំ, លំអងធូលី​, លំអងផ្កា ហើយនិងអាហារមួយចំនួនទៀតដែលមានដូចជា ពពួកខ្យង ហើយនិងស៊ុតជាដើម។

លើសពីនេះទៅទៀតវាអាចបណ្តាលមកពីកត្តាមួយចំនួនទៀតដែលក្នុងនោះដែររួមមាន ពន្លឺព្រះអាទិត្យ , នៅពេលដែលខ្យល់ដែលមានសីតុណ្ហភាពត្រជាក់មកប៉ះលើស្បែកយ៉ាងក៏អាចកើតរោគនេះបានដែរ ហើយនិងបណ្តាលមកពីមានភាពតានតឹងក្នុងអារម្មណ៏ផងដែរ។

ជាការពិតណាស់រលាកក្រហមទាំងនេះនៅពេលដែលកើតហើយ វានឹងធ្វើអោយអ្នកជម្ងឺ មានការរមាស់ លើស្បែកហើយមានពេលខ្លះរមាស់រហូតដល់ទ្រាំមិនបានទៀតផង។

តែទោះជាវានឹងបាត់ទៅវិញក្នុងរយៈពេលពីពីរទៅបីខែក្តី អ្នកនូវតែអាចព្យាលនូវជម្ងឺនេះបានដែរ តាមវិធីសាស្រ្តខាងក្រោមដើម្បីអោយឆាប់ជាសៈស្បើយ៖

  • ការប្រើប្រាស់ទឹកដោះគោត្រជាក់៖

អ្នកគ្រាន់តែ យកទឹកដោះគោត្រជាក់ជ្រលក់ជាមួយកន្សែងស្អាត ហើយពូតឬច្របាច់វាអោយបានល្អ ហើយស្អំកន្លែងដែលមានកន្ទួលទុុកបន្តិចនោះ វានឹងបាត់ម្តងបន្តិច។

  • ការប្រើប្រាស់ទឹកកក៖

វិធីនេះអ្នកគ្រាន់តែយកដុំទឹកកកទៅដាក់នៅកន្លែងដែលមានកន្ទួលជាការស្រេច។ ការធ្វើបែបនេះអាចជួយបំបាត់ស្នាមកន្ទួលហើយនិងការរមាស់បាន។ ចូរអ្នកអនុវត្តន៏បែបនេះពី 4 ទៅ 5 ដងក្នុងមួយថ្ងៃ នឹងទទួលបានលទ្ធផលជាមិនខានឡើយ។

  • ប្រទាល​កន្ទុយក្រពើ

វាគឺជាគំនិតល្អណាស់បើសិនជាអ្នកដាំប្រទាលមួយនេះនៅក្នុងផ្ទះព្រោះវាអាចមានប្រយោជន៏ច្រើនយ៉ាងជាងការបំបាត់កន្ទួលក្រហមនេះទៅទៀត ដែលក្នុងនោះរូមមានការកាត់បន្ថយការរលាកផងដែរ។ តែចំពោះការព្យាបាលចំពោះការរលាកក្រហមវិញនោះអ្នកគ្រាន់តែ យកស្នូលពណ៌ស មកដាក់ក្នុងកន្លែងដែលរមាសជាការស្រេច៕

ការលើនេះគឺជាវិធីសាស្ត្រទាំងបីដែលអាចជួយអោយប្រិយមិត្តទាំងអស់គ្នាអាចបំបាត់កន្ទួលក្រហមបានយ៉ាងស័ក្តសិទ្ធ៕

ប្រភព៖ khmerwonder

  • មូលហេតុនិងវិធីព្យាបាលជម្ងឺរលាកក្រហមឬជម្ងឺកន្ទាលត្រ អាក យ៉ាងមានប្រសិទ្ធភាព已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: