​Ohara​ បញ្ជាក់​ថា ក្រុម​បាល់ទាត់៣​​ប្រទេសអត់​​ជម្រើស​ជាតិ​នៅ​ពាន Mekong Goodwill

​លោក Kazunori Ohara ​គ្រូ​បង្វឹក​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​ ១៩​ឆ្នាំ​ ( U-19 ) ​បាន​អះអាង​ថា ​ការ​ប្រកួត​​ពាន​រង្វាន់  Mekong Goodwill Games 2016​ នៅ​លើ​ទឹក​ដី​ថៃ​កាល​ពី​ពេល​កន្លង​ទៅ ​​ក្រុម​បាល់ទាត់​​​របស់​ប្រទេស​​៣​គឺ ថៃ, មីយ៉ាន់ម៉ា និង​ឡាវ មិន​មែន​ជា​ជម្រើស​ជាតិ​ឡើយ។

 

​Ohara​ បញ្ជាក់​ថា ក្រុម​បាល់ទាត់៣​​ប្រទេសអត់​​ជម្រើស​ជាតិ​នៅ​ពាន Mekong Goodwillលោក Kazunori Ohara ​(ឆ្វេង)

 

​​​​​​​​​លោក Ohara ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​មក​ពី​៣​ប្រទេស​ផ្សេង​ ដែល​លេង​​ពាន​ខាង​លើ​​មិន​មែន​ជា​ជម្រើស​ជាតិ​ឡើយ ពោល​គឺ​ពួក​គេ​មក​ពី​តាម​បណ្ដាល​ក្លឹប និង​ខេត្ត​ផ្សេងៗ ក្នុង​តំបន់​​នៃ​ប្រទេស​ទាំង​​របស់​ពួក​គេ​។ ​ការ​ចូល​រួម​នេះ​ ដើម្បី​​​ផ្ដល់​បទពិសោធន៍​ដល់​ក្រុម​ជម្រើស​ជាតិ​​ក្រោម​​អាយុ ១៩​ឆ្នាំ​កម្ពុជា​។

 

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា​យក​ក្រុម​ជម្រើស​ជាតិ​ ខណៈ​៣​ប្រទេស​ផ្សេង​ទៀត​មិន​យក​ជម្រើស​ជាតិ? លោក​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​រូប​នេះ​​បាន​​ប្រាប់​ថា លោក​មិន​អាច​ឆ្លើយ​បាន​ទេ​​ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ ប៉ុន្តែ​បង្វែរ​ឲ្យ​ទៅ​សួរ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​វិញ។

 

ការ​ប្រកួត​ពាន​រង្វាន់​នេះ​មាន​ប្រទេសចូល​រួម​ចំនួន ៤​គឺ​កម្ពុជា ឡាវ ថៃ និង​មីយ៉ាន់ម៉ា ដោយ​កម្ពុជា​ជា​ម្ចាស់​មេដាយ​មាស​។

 

​​​​​​​​​ចង់​ដឹង​​គ្រូ​បង្វឹក​រូប​នេះ​ប្រាប់​អ្វី​ខ្លះ​ទៀត​នោះ​សូម​មើល​​វីដេអូ​ខាង​ក្រោម​៖

 

 
អត្ថបទ​៖ ស្រី​ សុវណ្ណដារ៉ា​