Barca ចង់​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ពី Nou Camp ទៅ​ Johan Cruyff

ក្លឹប​ FC Barcelona កំពុង​ពិចារណា​ចង់​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​របស់​ខ្លួន​ Nou Camp ទៅ​ជា Johan Cruyff វិញ​ ដើម្បី​​រំឭក​គុណ​​ដល់​វីរបុរស​ក្លឹប​រូប​នេះ ជួយ​ដល់​ក្លឹប​ជា​ច្រើន​ តាំង​ពី​លោក​នៅ​ជា​កីឡាករ រហូត​ដល់​អ្នកចាត់ការ មុន​ពេល​លោក​​​ទទួល​​មរណភាព កាល​សប្ដាហ៍​មុន ដោយសារ​ជំងឺ​មហារីក​សួត។

 

Barca ចង់​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ពី Nou Camp ទៅ​ Johan Cruyff

 

Barca ចង់​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ពី Nou Camp ទៅ​ Johan Cruyff

 

បើ​តាម​​​​សារព័ត៌មាន​អេស្ប៉ាញ Sport បាន​ឲ្យ​ដឹង​ថា ​ថ្នាក់​លើ​ក្លឹប​ Barca ​រួម​ទាំង​ប្រធាន​ក្លឹប​ Josep Maria Bartomeu ​នឹង​បើក​ការ​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​គ្នា ពី​គម្រោង​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ ដាក់​ឈ្មោះ​វីរបុរស​ក្លឹប Johan Cruyff ​វិញ។

 

វីរបុរស​ហូឡង់​ Cruyff ​​ដែល​​ទទួល​​មរណភាព​នៅ​អាយុ​៦៨​ឆ្នាំ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ ធ្លាប់​ជួយ​ឲ្យ​ Barca ឈ្នះ​ពាន​ La Liga និង​ Copa del Rey ​កាល​លោក​នៅ​ជា​កីឡាករ មុន​ពេល​ជួយ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ លើក​ពាន​ជា​ច្រើន​ទៀត​ ពេល​លោក​ឡើង​ដឹក​នាំ​ក្រុម រួម​ទាំង​ការ​ឈ្នះ​ពាន​រង្វាន់​ European Cup ​ឆ្នាំ​១៩៩២ ​ផង​ដែរ។

 

Barca ចង់​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ពី Nou Camp ទៅ​ Johan Cruyff

 

ចំពោះ​គម្រោង​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​​នេះ​ អ្នកគាំទ្រ​ក្រុម​ Barca ប្រមាណ​៦៥​% ក៏​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់​​​ប្ដូរ​ដែរ នេះ​បើ​តាម​ការ​ស្ទង់​មតិ​​នៅ​លើ​វិបសាយ​ Sport។ យ៉ាង​ណា​ លទ្ធផល​​ប្ដូរ​ ឬ​មិន​ប្ដូរ​នោះ មិន​ទាន់​សម្រេច​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕

 

​ចុះ​ប្រិយមិត្ត​គិត​ថា Barca គួរ​តែ​​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ ឬ​អត់?

 

-ចុចអាន៖ Barca ​​​​ចេញ​វីដេអូ​រំឭក​វីរបុរស​ Cruyff ​ដែល​ទទួល​មរណភាព​​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail