ស្មូត​រំលឹក​គុណ​ម្ដាយ​ឪពុក សិស្ស​ជា​ច្រើន​ទប់​ទឹក​ភ្នែក​មិន​ជាប់

ទឹក​ភ្នែក​ច្រើន​តំណក់​រមៀល​លើ​ផែន​ថ្ពាល់​របស់​សិស្ស​មួយ​ក្រុម​ជា​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​បុណ្យ​ផ្កា​មួយ​នៅ​វត្ត​បទុម​វត្តី ​ដោយសារ​ស្មូត​​បរិយាយ​ពី​គុណ​ម្ដាយ​ឪពុក ។

 

 

ស្មូត​រំលឹក​គុណ​ម្ដាយ​ឪពុក សិស្ស​ជា​ច្រើន​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

ស្មូត​រំលឹក​គុណ​ម្ដាយ​ឪពុក សិស្ស​ជា​ច្រើន​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

​គុណ​ម្ដាយ​ឪពុក​លើស​លប់​កាត់​ថ្លៃ​មិន​បាន នៅ​ពេល​ដល់​វគ្គ​ស្មូត​ត្រង់​គុណ​នេះ អ្នក​ចូល​រួម​ជា​ច្រើន​ទប់​ទឹក​ភ្នែក​មិន​ជាប់ កែវ​ភ្នែក​រលីង​រលោង​ព្រោះ​ក្ដុកក្ដួល​ចិត្ត​នឹង​គុណ​មាតាបិតា​ដែល​បាន​ស៊ូ​ទ្រាំ​កាយ​ចិត្ត​ដើម្បី​តែ​កូន​មិន​ថា​ភ្លៀង​ក្ដៅ​យ៉ាង​ណា។
លោក​តា​បណ្ឌិត កុល ផេង ស្ថាបនិក​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ជា​គណ​ធិបតី​ក្នុង​កម្មវិធី​នេះ បាន​ណែ​នាំ​សិស្ស​ទាំង​អស់​ឲ្យ​ប្រកាន់​នូវ​អំពើ​ល្អ និង​កតញ្ញុតា​ជាប់​ខ្លួន​ដើម្បី​អប់រំ​សីលធម៌​និង​បណ្ដុះ​គុណ​ធម៌ ដោយ​ចៀស​ឲ្យ​ផុត​នូវ​អំពើ​អាក្រក់​ទាំង​ពួង៕

 

ស្មូត​រំលឹក​គុណ​ម្ដាយ​ឪពុក សិស្ស​ជា​ច្រើន​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

ស្មូត​រំលឹក​គុណ​ម្ដាយ​ឪពុក សិស្ស​ជា​ច្រើន​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

ស្មូត​រំលឹក​គុណ​ម្ដាយ​ឪពុក សិស្ស​ជា​ច្រើន​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

ស្មូត​រំលឹក​គុណ​ម្ដាយ​ឪពុក សិស្ស​ជា​ច្រើន​ទប់​ទឹក​ភ្នែក​មិន​ជាប់

 

 

ដោយ៖ យិន ភា​រុណ