ក្រុមបាល់ទះវិទ្យាល័យជា ស៊ីម សាមគ្គីដណ្តើមពាន រង្វាន់សាកលវិទ្យាល័យ វេស្ទើន ឆ្នាំ២០១៦

ភ្នំពេញ៖ ក្រុមបាល់ទះវិទ្យាល័យជា ស៊ីម សាមគ្គីឈ្នះក្រុមបាល់ទះ វិទ្យាល័យព្រែកឯង នៅវគ្គផ្តាច់ព្រ័ត្រ ៣សិតទល់០ ពានរង្វាន់ សាកល វិទ្យាល័យ វេស្ទើន ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌ មន្ទីរអប់រំយុវជន និងកីឡា លើកទី៧ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ធ្វើឲ្យក្រុមនេះ គ្រងតំណែង ជើងឯកតែម្តង ក្នុងវិមាននៃពហុកីឡដ្ឋានជាតិ។ 

ក្នុងជំនួបយ៉ាងស្វាតស្វាញ ជាមួយក្រុមបាលទះ យុវជនសិស្សវិទ្យាល័យ រាជធានីភ្នំពេញ សរុបទំាងអស់២៥ ក្រុម  ក្នុងក្របខ័ណ្ឌមន្ទីរអប់រំ យុវជននិងកីឡា ដែលបានធ្វើការប្រកួត ជំរុះតាមពូល ដែលមានចំនួន៤ពូល នឹងបន្តមកទៀត វគ្គពាក់កណ្តាល និង ព្រ័ត្រ ក្រុមទំាងពីរ ជាលទ្ធផល នៃការប្រកួតក្រុមបាលទះ នៃវិទ្យាល័យជាស៊ឹម សាមគ្គីបានឈានចូល ទៅដណ្តើម ពានរង្វាន់ ជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

លោក តែ ឡូរិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វេស្ទើន បានឲ្យដឹងថា“ ចំពោះរង្វាន់នៅ ឆ្នាំ២០១៦នេះ សម្រាប់ជ័យលាភី និង ក្រុមដែលមិនទទួល បានជ័យលាភី ទំាងអស់ត្រូវទទួលបាន នូវចំណាប់ថ្នាក់លេខ១ បានថវិកា ១០លានរៀល និងអាហារូបករណ៍ ៥០ភាគរយ ចំណាប់ថ្នាក់លេខ២ បានថវិកា៦លានរៀល និងអាហារូបករណ៍ ៥០ភាគរយ  ចំណាប់ថ្នាក់លេខ ៣៤លានរៀល និងអាហារូបករណ៍ ៥០ភាគរយ  ចំណាប់ថ្នាក់លេខ ៤៣លានរៀល  និងអាហារូបករណ៍ ៥០ភាគរយ“។

លោកបានបន្តថា” ក្រុមដែលមិនបានទទួល ចំណាប់ថ្នាក់ក្នុងមួយ ក្រុមថវិកា ២០ម៉ឺនរៀល និងអាហារូបករណ៍ ៥០ភាគរយ និង បន្ថែមថវិកាចំនួន ៥ម៉ឺនរៀល សម្រាប់ក្រុមប្រកួតឈ្នះ ហើយឈានឡើងវគ្គបន្តៗទៀត និងមានសម្ភារៈកីឡា សម្រាប់ក្រុមនីមួយៗផងដែរ”។

លោកបានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះ យុវជន សិស្សវិទ្យាល័យ រាធានីភ្នំពេញ ជ្រើសរើសជើងឯក ឆ្នាំ២០១៦ ពាន់រង្វាន់ នៃសកលវិទ្យាល័យ វេសស្ទើនលើកទី៧ នៅថ្ងៃនេះ គឺដើម្បីរឹតចំណងមិត្តភាព រវាងយុវជនកម្ពុជា ពីវិទ្យាល័យមួយ ទៅវិទ្យាមួយ នឹងជួយជំរុញការ លើកទឹកចិត្ត ដល់យុវជនខ្មែរ នាំគ្នាចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព ប្រាជ្ញាវៀងវៃ និងជាការពិសេស គឺជៀសវាងការ បណ្តោយខ្លួន ឲ្យប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់ យុវជនខ្មែរយើង និង ជាសង្កមជាតិ៕

ក្រុមបាល់ទះវិទ្យាល័យជា ស៊ីម សាមគ្គីដណ្តើមពាន រង្វាន់សាកលវិទ្យាល័យ វេស្ទើន ឆ្នាំ២០១៦

ក្រុមបាល់ទះវិទ្យាល័យជា ស៊ីម សាមគ្គីដណ្តើមពាន រង្វាន់សាកលវិទ្យាល័យ វេស្ទើន ឆ្នាំ២០១៦