ប្រាក់ ៥ម៉ឺនដុល្លារ បានពីជំនួបមិត្តភាព Cam-All Stars និង Buriram នឹងប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ឋា នាថ្ងៃទី៣១

ភ្នំពេញ៖ ប្រភពព័ត៌មានពី មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា នឹងនាំយកថវិកា ៥ម៉ឺនដុល្លារ បានពីការប្រកួតបាល់ទាត់ មិត្តភាពរវាងក្រុម Cambodian All Stars និងក្រុមជើងឯកថៃ Buriram United ទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ឋា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ថៃ បានឯកភាពរៀបចំ ព្រឹត្តិការណ៍បាល់ទាត់មួយ ដើម្បីអបអរទំនាក់ទំនង ការទូត ខួបលើកទី ៦៤ឆ្នាំនៃប្រទេស កម្ពុជា-ថៃ រវាងក្រុម Cambodian All Stars និងក្រុមជើង ឯកថៃ Buriram United នៅលើទីលាន ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ។

លទ្ធផលនៃការប្រកួតមិត្តភាព ជាប្រវត្តិសាស្ដ្រនេះ គឺក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះក្រុមជើង ឯកលីកកំពូលថៃ ៦-៥ (ប្រកួតពេញម៉ោងស្មើគ្នា ២-២) ។ ប៉ុន្ដែរាល់ថវិកា ទទួលបានពីការលក់សំបុត្រ ឬលក់អាវចូលរួមទស្សនា ការប្រកួតនេះ សហព័ន្ធបានសម្រេច បរិច្ចាគជាប្រាក់ សប្បុរសធម៌ សម្រាប់ជួយ មន្ទីរពេទ្យគន្ធបុប្ឋា ដោយគ្រោងនឹងនាំយក ទៅប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ឋា នាវេលាម៉ោង ១០ព្រឹកថ្ងៃទី៣១ ខែមីនាខាងមុខនេះ ៕