ទស្សនិកជនថា ចង់ឲ្យកម្ពុជា មានឧបករណ៍ ឡើងកាំជណ្តើរ ស្វ័យប្រវត្តិសម្រាប់ ជនពិការ (មានវីដេអូ)

បរទេស៖ វាជារឿងប្លែកមួយទៀតហើយ និងជារឿងល្អសម្រាប់ជនពិការ ដែលចង់ឡើងអគារខ្ពស់ៗ ដែលកន្លងមកធ្លាប់ ជួបនូវបញ្ហាទាំងនេះ ដោយមានអ្នកលើកចុះ លើកឡើង ជារឿងមួយដ៏លំបាក ។ ប៉ុន្តែកីកង្វល់ទាំងនេះ អាចនឹងលែងមាន បន្ត បើសិនជា បណ្តាស្ថាប័ន ឬផ្សារទំនើប ដាក់នូវ ឧបករណ៍ស្វ័យប្រវត្តិមួយនេះ ឡើង ។

តាមរយៈវីដេអូឃ្លិបនេះ បានបង្ហាញថា ជនពិការម្នាក់ បានធ្វើដំណើរតាមរយៈ ឧបករណ៍ទំនើប ដែលបង្កភាពងាយស្រួល ដល់ជនពិការ ដើម្បីឡើង អគារខ្ពស់ ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកលេងហ្វេសប៊ុក នៅកម្ពុជា បានធ្វើការបញ្ចេញមតិថា «ចង់ឲ្យវាមាននៅកម្ពុជាណាស់ ដើម្បីជួយសម្រួលដល់ ជនពិការនៅកម្ពុជា មានឱកាស ឡើងអគារខ្ពស់» ។

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ទស្សនិកជនថា ចង់ឲ្យកម្ពុជា មានឧបករណ៍ ឡើងកាំជណ្តើរ ស្វ័យប្រវត្តិសម្រាប់ ជនពិការ (មានវីដេអូ)